ទីក្រុងវូហានរបស់ប្រទេសចិនដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសនេះបាននិយាយថាខ្លួនបានកែលម្អចំនួនអ្នកស្លាប់សរុបរបស់ខ្លួនចំនួន ១,២៩០ នាក់។
យោងតាមបណ្តាញព័ត៌មានរដ្ឋ CCTV ក៏បានកែសំរួលករណីដែលបានបញ្ជាក់ដោយចំនួន ៣២៥ ផងដែរ ។ របាយការណ៍ ពីទីក្រុង Wuhan បានកែសំរួលចំពោះ ការស្លាប់ដេាយសារ Covid-19 ឥឡូវនេះមានចំនួន ៣៨៦៩ ករណី ហើយបានដោះស្រាយនូវការរាយការណ៍ ការពន្យារពេល និងការលុបបំបាត់ករណី មិនត្រឹមត្រូវ ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ដោយផ្ទាល់ដល់ប្រទេសចិនថាបាននិយាយ កុហកអំពីចំនួនអ្នកស្លាប់របស់ខ្លួន មុនពេលអាមេរិកចាប់ផ្តើមបេីកការស៊ើបអង្កេតថា វីរុសនេះបានចាប់ផ្តើមនៅក្នុង មន្ទីរពិសោធន៍ទីក្រុងវូហាន ។ ជាមួយគ្នានេះដែររដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយថា ទីក្រុងប៉េកាំង "ចាំបាច់ត្រូវតែធ្វើឱ្យបានស្អាត" ជាមួយប្រភពនៃវីរុស ប៉ុន្តែវានៅតែជាអាថ៌កំបាំង ។ លោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចំរុះបាននិយាយនៅថ្ងៃអង្គារនេះថា ការស៊ើបការណ៍សម្ងាត់របស់ សហរដ្ឋអាមេរិកបានបង្ហាញថា Covid-19 ទំនងជាកើតឡើងដោយធម្មជាតិ ហើយមិនមែននៅក្នុងបន្ទប់ពិសោធន៍ទេ ។
ផ្ទុយទៅវិញបណ្តាញសារព័ត៌មាន អាមេរិកបាននិយាយថាវាជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការបង្ហាញថាកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីកំណត់អត្តសញ្ញាណ និងប្រយុទ្ធប្រឆាំងនឹងមេរោគគឺស្មើនឹង ឬធំជាងសមត្ថភាពរបស់ សហរដ្ឋអាមេរិក។ ពួកគេបានចោទប្រកាន់ ពីស្តង់ដារសុវត្ថិភាពធូររលុងនៅទីនោះ ដែលនាំឱ្យនរណាម្នាក់ឆ្លងមេរោគ និងលេចឡើងនៅក្នុងផ្សារដែលមានទឹកសើម លើដីនឹងរបស់ប្រើប្រាស់ក្បែរនោះ ដែលធ្វើឲវីរុសបានចាប់ផ្តើមរាលដាល ។
ប្រការនេះបានធ្វើឱ្យ លោក ដូណាល់ ត្រាំ បើកការស៊ើបអង្កេតលើបញ្ហានេះ។ សហរដ្ឋអាមេរិកបាននិយាយថាប្រទេស ចិនកំពុងលាក់បាំងចំនួនពិតនៃ ពលរដ្ឋរបស់ខ្លួន ដែលត្រូវបានសម្លាប់ដោយវីរុសនេះក៏ ដូចជាចំនួនដែលបានឆ្លង ។
ក្រុមមន្រ្តីអាមេរិកបានអះអាងថា របាយការណ៍ សន្និដ្ឋានថាតួលេខផ្លូវការរបស់ប្រទេសចិនគឺ ក្លែងក្លាយដោយប្រជាជនក្នុងតំបន់បានលើកឡើងថាចំនួនអ្នកស្លាប់នៅក្នុង ទីក្រុងវូហានមានចំនួនជិត ៤២.០០០ នាក់។