តាមការចុះផ្សាយរបស់មន្ទីរពេទ្យខេត្តកែបនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមមន្ត្រីទទួលបន្ទុកជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យខេត្តកែប បានផ្ទេរអ្នកជំងឺកូវីដ-១៩ ជនជាតិម៉ាឡេស៊ី ភេទប្រុស អាយុ ៦៦ឆ្នាំ ម្នាក់ ពីបន្ទប់ដាច់ដោយឡែកនៃមន្ទីរពេទ្យខេត្តកែបទៅកាន់បន្ទប់ព្យាបាលដាច់ដោយឡែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែលហៅកាត់ថាពេទ្យ-រុស្សី។
មូលហេតុ បុរសជនជាតិម៉ាឡេស៊ីដែលមិនទាន់ព្យាបាលជាពីជម្ងឺកូវីដ-១៩ ដោយសារលទ្ធផលតេស្តរបស់គាត់គឺនៅតែបន្តវិជ្ចមាននៃជំងឺកូវីដ-១៩។ រីឯជនជាតិម៉ាឡេស៊ីនេះវិញ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកែបជាមួយបុរសជនជាតិ ម៉ាឡេស៊ី ២នាក់ផ្សេងទៀត។
កាលពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ ហើយបុរសទាំង២នោះបានជាសះស្បើយនិងត្រឡប់ទៅប្រទេសម៉ាឡេស៊ីរបស់ខ្លួនវិញហើយ នៅឡើយតែគាត់ម្នាក់ដែលតេស្តនៅតែឃើញវិជ្ចមាននៃជំងឺកូវីដ-១៩ដែលតម្រូវអោយបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យថ្នាក់ជាតិនាពេលនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាជនទាំងអស់ ពិសេសប្រជាជននៅមូលដ្ឋានខេត្តកែបជ្រាបជាព័ត៌មាន៕