ខេត្តកណ្ដាល: ផ្ទះបងប្អូនប្រជាពលរដ្ឋមួយកនែ្លងត្រូវបានអគ្គីភយ័ឆាបឆេះយ៉ាងសន្ធោសន្ធៅហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ៍១៤រោចខែចែត្រឆ្នាំជូត ពស២៥៦៣ត្រូវនឹងថ្ងៃទី២១ខែមេសាឆ្នាំ២០២០វេលាម៉ោង១០និង៣០នាទីចំនុចភូមិព្រែកល្វាឃុំព្រែកតាកូវស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ មៀច សុខូ ភេទ ប្រុស អាយុ៤៦ឆ្នាំនៅភូមិកើតហេតុផ្ទះមានទំហ៊ំ5,5ម*7,5មធ្វើអំពីឈើប្រកក្បឿងជញ្ជាំងក្តាឈើសំភារះខូចខាតក្នុងផ្ទះមាន ទូរទស្សន៍ ០២ គ្រឿង អង្ក០២បាវ គ្រែឈើ០៣ សំលៀកបំពាក់មួយចំនួន ឯកសារសៀវភៅគ្រួសារ អត្តសញ្ញណបណ្ណ័ សំបុត្រកំណើតមួយចំនួន។ល។
សមត្ថកិច្ចបានឲ្យដឹងថាអគ្គីភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋបណ្ដាលមកពី ទុសេខ្សែរភ្លើង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានជំនាញបានប្រើប្រាស់ឡានទឹកអស់០១ឡានពន្លត់រលត់អស់ហើយករណីនេះពុំមានអ្នករងរបួសទេ។