Trump បញ្ឈប់ការធ្វើអន្តោប្រវេសន៍ចូលទៅក្នុងសហរដ្ឋអាមេរិកចំពេលមានការឆ្លងរាតត្បាតជំងឺឆ្លង
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំបានប្រកាសកាលពីថ្ងៃច័ន្ទថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការធ្វើ អន្តោប្រវេសន៍ជាបណ្តោះអាសន្នចំពេលមាន ការរីករាលដាលនៃជំងឺផ្តា COVID-19 ។
លោក ដូណាល់ត្រាំ ដែលបានធ្វើការប្រកាសនៅក្នុងធ្វីតធឺរកាលពី យប់ថ្ងៃច័ន្ទបាននិយាយថា លោកនឹងចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិដើម្បីបញ្ឈប់ការធ្វើ អន្តោប្រវេសន៍ទៅកាន់ សហរដ្ឋអាមេរិក។
លោក ដូណាល់ត្រាំ បានបង្ហោះក្នុងធ្វីតធឺររបស់លេាកថា «យោងតាមការវាយប្រហារ ពីសត្រូវដែលមើលមិនឃើញ ក៏ដូចជាតម្រូវការ ការពារការងាររបស់ពលរដ្ឋអាមេរិកាំងហ្គ្រេត ខ្ញុំនឹងចុះហត្ថលេខាលើបទបញ្ជា ប្រតិបត្តិដើម្បីបញ្ឈប់ការធ្វើ អន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក ជាបណ្តោះអាសន្ន»។
ការឆ្លងនៃវីរុសនេះដែល ត្រូវបានបញ្ជាក់នៅក្នុង សហរដ្ឋអាមេរិកឥឡូវបានកើនដល់ ៧៨៥.០០០ នាក់ក្នុងនោះមានអ្នកស្លាប់ ៤២.២៩៥ នាក់។
ករណីនៅអេស្បាញ ដែលជាប្រទេសមានការ ឆ្លងមេរោគ COVID-19ច្រើនជាងគេទី ២ លើពិភពលោកមានចំនួនតែជាង ២០ ម៉ឺននាក់គិតត្រឹមថ្ងៃទី ២០ ខែមេសា។
លោក ដូណាល់ត្រាំ ដែលកំពុងដាក់សម្ពាធ ដល់រដ្ឋនានាឱ្យចាប់ផ្តើមសេដ្ឋកិច្ចរបស់ សហរដ្ឋអាមេរិកឡើងវិញនោះ បានបញ្ជូនអភិបាលខេត្តនូវគោលការណ៍ណែនាំជំងឺ COVID-19 កាលពីសប្តាហ៍ ដែលកំពុងខំប្រឹងងើប ពីវិបត្តិសេដ្ឋកិច្ច ។
ក្នុងអំឡុងពេលនៃសន្និសីទកាសែតលោក ដូណាល់ត្រាំ បានប្រាប់ថាអត្រាមរណភាពដោយសារជំងឺ COVID-19 កំពុងចាប់ផ្តើមធ្លាក់ចុះនៅក្នុង តំបន់ដែលរងការវាយប្រហារ ខ្លាំងបំផុតនៅក្នុងប្រទេសហើយ រដ្ឋាភិបាលរបស់លោកកំពុងសំឡឹង មើលការចាប់ផ្តើមបើកផ្នែក ជាច្រើនទៀតនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក។