Alynana Media Cambodia
Icon Collap
clinic narit

ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងអាជ្ញាធរសុខាភិបាលរុស្ស៊ីរកឃើញអ្នកឆ្លងCovid-19 រហូតដល់ទៅ ៥,២៣៦ករណីថ្មី

Sang Kim | Apr 22, 2020
ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងអាជ្ញាធរសុខាភិបាលរុស្ស៊ីរកឃើញអ្នកឆ្លងCovid-19 រហូតដល់ទៅ ៥,២៣៦ករណីថ្មី
Clinic narith

(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 រហូតដល់ទៅ ៥,២៣៦ករណីថ្មី បន្ថែមទៀត ក្នុងរយៈពេលត្រឹមតែ២៤ម៉ោង ចុងក្រោយនេះតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេស កើនដល់ ៥៧,៩៩៩នាក់។ បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី ក្នុងរយៈពេលពេញមួយ ថ្ងៃអង្គារម្សិលមិញ អ្នកជំងឺ COVID-19 ៥៧នាក់ ក៏បានស្លាប់ផងដែរ នាំឱ្យអ្នកស្លាប់សរុបហក់ឡើងដល់ ៥១៣នាក់ ខណៈអ្នកជាសះស្បើយមាន ៤,៤២០នាក់៕