Alynana Media Cambodia
Icon Collap
clinic narit

នៅវេលា ម៉ោង២និង៣០នាទីរសៀលនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិការតុមូលស្ដីពី...

Sang Kim | Apr 30, 2020
នៅវេលា ម៉ោង២និង៣០នាទីរសៀលនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិការតុមូលស្ដីពី...
Clinic narith

នៅវេលា ម៉ោង២និង៣០នាទីរសៀលថ្ងៃទី០១ខែឧសភាឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំវេទិការតុមូលស្ដីពីសេរីភាពសារព័ត៌មាននៅកម្ពុជានៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាពជាន់ផ្ទាល់ដី។ 

 

នេះបើតាមសេចក្តី ជូន ដំណឹង របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។ សេចក្តី ជូន ដំណឹង អោយដឹងទៀតថា 

វេទិការនេះរៀបចំឡើងក្នុងគោល បំណងបង្ហាញជូនសាធារណជនឱ្យបានជ្រាបច្បាស់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចចូលរួមលើកកម្ពស់និងធានាសិទ្ធិសេរីភាព សារព័ត៌មាន ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិ តាមរយៈយន្ដការផ្សព្វ ផ្សាយព័ត៌មានពិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ជូនដល់សាធារណជន ជាមូលដ្ឋានគ្រឹះនៃការយល់ដឹង ឈានទៅការចូលរួមរក្សាសន្ដិភាព សុខដុមរមនា និងវឌ្ឍនភាពជាតិ។

 

សេចក្ដីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់ និន្នាការ និងអង្គការក្រៅរដ្ឋាភិបាលចូលរួមទទួលយកព័ត៌មានដើម្បីផ្សព្វផ្សាយជាសាធារណៈ៕