នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តចិន បានធ្វើការបាញ់ថ្នាំសំលាប់មេរោគ នៅទីតាំងមួយចំនួនក្នុងខេត្ត ដូចជា៖
-មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
-មន្ទីរសុខាភិបាល
-សាលាខេត្តព្រះសីហនុ
-ទីតាំងសណ្ឋាគារដែលធ្លាប់បានផ្ទុកអ្នកជំងឺ Covid-19
-ផ្សារលើក្រុងព្រះសីហនុ
សូមបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពី ក្រុមគ្រូពេទ្យជួរមុខនៃខេត្តព្រះសីហនុ បានធ្វើការព្យាអ្នកជំងឺ Covid-19 អោយជាសះស្បើយអស់ក្នុងខេត្តព្រះសីហនុ។