Alynana Media Cambodia
Icon Collap
clinic narit

សូមចូលរួមរំលែកមរណទុក្ខប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផាស្វីស បានទទួលមរណភាព នៅប្រទេសស្វីស ក្នុងវ័យ៧៣ឆ្នាំ

Sang Kim | May 07, 2020
សូមចូលរួមរំលែកមរណទុក្ខប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផាស្វីស បានទទួលមរណភាព នៅប្រទេសស្វីស ក្នុងវ័យ៧៣ឆ្នាំ
Clinic narith

សូមចូលរួមរំលែកមរណទុក្ខប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផាស្វីស ដែលបន្តតំណែងពីវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាព នៅប្រទេសស្វីស ក្នុងវ័យ៧៣ឆ្នាំ ។ 

វេជ្ជបណ្ឌិត Peter Studer ត្រូវបាន​ចាត់ទុកជា​វីរបុរស​ម្នាក់ទៀត​រប​ស់​កុមារ​ខ្មែរ ដោយ​លោក​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការសាងសង់​បណ្តា​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​ឡើងវិញ​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​។ លោក​បាន​បន្ត​ដំណែង​ជា​ប្រធាន​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា ចាប់តាំងពី​៣​ឆ្នាំមុន​ពេលដែល​វេជ្ជបណ្ឌិត Beat Richner ទទួលមរណភាព​នៅ​ឆ្នាំ​២០១៨​។​

«​លោក​វេជ្ជបណ្ឌិត Peter Studer នឹង​ឋិត​នៅក្នុង​ក្រអៅបេះដូង​យើង​គ្រប់ៗ​គ្នា​ជា​រៀងរហូត​»​។ នេះ​ជា​សារ​រំលែក​ទុក្ខ​របស់​ថ្នាក់ដឹកនាំ​នៃ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា និង​មូលនិធិ​គន្ធ​បុ​ប្ឆា Dr.med.Beat Richner ដែល​ផ្ញើ​ទៅកាន់​លោកស្រី Genevieve F.Cattin-Studer និង​ក្រុមគ្រួសារ​។​

​ជាមួយគ្នានេះ លោក​វេជ្ជបណ្ឌិត Denis Laurent ត្រូវបានតែងតាំង​ជា​អគ្គនាយក​មូលនិធិ​គន្ធបុប្ផា និង​គ្រប់គ្រង​ប្រតិបត្តិការ​មន្ទីរពេទ្យ​ទាំង​៥​នៅ​ភ្នំពេញ និង​សៀមរាប ជាមួយ​ថ្នាក់ដឹកនាំ​ផ្សេងទៀត​រួមមាន​វេជ្ជបណ្ឌិត Ky Santy និង Yay Chantara៕

800495BD-88ED-456F-AE1D-8DC2C7D1E8A0

 

4CDB4C72-B939-436D-9D77-4E22C33EB88F