Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រាប់ពីមូលហេតុដែលព្យាបាល អ្នកជំងឺកូវីដ២នាក់មិនទាន់ជាដោយសា

Sang Kim | May 10, 2020
រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រាប់ពីមូលហេតុដែលព្យាបាល អ្នកជំងឺកូវីដ២នាក់មិនទាន់ជាដោយសា
Clinic narith

(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងបញ្ជាក់ប្រាប់ថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលព្យាបាលយូរជាងគេដោយសារ អ្នកជំងឺម្នាក់នៅខេត្តកំពង់ឆ្នាំង អាយុ៧៥ឆ្នាំ មានជំងឺទឹកនោមផែ្អម លើសឈាម និងអ្នកជំងឺម្នាក់ទៀត អាយុ៣៦ឆ្នាំ នៅខេត្តបន្ទាយមានជ័យ មានជំងឺផ្លូវចិត្ត។

ការថ្លែងបញ្ជាក់របស់លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន នៅក្នុងវេទិកាសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឹកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

រដ្ឋមន្ត្រីសុខាភិបាល បានបន្តអះអាងថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ដែលកំពុងព្យាបាលយូរជាងគេនោះ ពេលនេះត្រូវបានបញ្ជូនពីខេត្តបន្ទាយមានជ័យ និងកំពង់ឆ្នាំង មកកាន់មន្ទីពេទ្យខ្មែរសូវៀត ហើយសង្ឃឹមថាពួកគាត់នឹងជាសះស្បើយឆាប់ៗនេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តអំពាវនាវឲ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។

លោក ម៉ម ប៊ុនហេង ក៏បានប្រកាសឲ្យដឹងថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់ នៅសល់អ្នកជំងឺកូវីដ២នាក់ទៀត៕

52C9ED0A-3B5B-43AF-B69E-74FE618A636D53B3B200-8E03-471D-835B-A8F5E42B3A4F