គិតត្រឹមថ្ងៃម្សិលមិញនេះ វាមានរយៈពេល ១ខែហើយដែលកម្ពុជាពុំបានរកឃើញករណីថ្មីនៃការឆ្លងវីរុសកូរ៉ូណា ខណៈដែលកម្ពុជានៅសល់អ្នកឆ្លងវីរុសនេះតែម្នាក់ប៉ុណ្ណោះ ដែលកំពុងស្ថិតនៅ ក្រោមការព្យាបាលដាច់ដោយឡែកនៅឡើយ។
កម្ពុជាបានប្រកាសពីការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ១២២នាក់ ចាប់តាំងពីចុងខែមករាកន្លងមក ក្នុងនោះបានឆ្លងទៅលើពលរដ្ឋកម្ពុជា ៥១នាក់ និងជនបរទេស ៧១នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃនេះក្រសួងសុខា ភិបាលប្រកាសថា គ្មានករណីឆ្លងថ្មីនោះឡើយ ដែលធ្វើឱ្យកម្ពុជារកពុំឃើញករណីថ្មីនៃការឆ្លងវីរុសកូរ៉ូណានេះអស់រយៈពេល ៣០ថ្ងៃបន្តបន្ទាប់គ្នា៕