Alynana Media Cambodia
Icon Collap
clinic narit

អគ្គិភ័យ​ឆាបឆេះ​ក្លិប​កម្សាន្តមួយកន្លែង ស្ថិតនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ កាលពី​រសៀល​ថ្ងៃម្សិលមិញ​នេះ

Sang Kim | May 25, 2020
អគ្គិភ័យ​ឆាបឆេះ​ក្លិប​កម្សាន្តមួយកន្លែង ស្ថិតនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ កាលពី​រសៀល​ថ្ងៃម្សិលមិញ​នេះ
Clinic narith

អាជ្ញាធរ​ខណ្ឌចំការមន បាន​ប្រាប់​ថា សមត្ថកិច្ច​នៅ​មិនទាន់​កំណត់​បាន​នៅឡើយ​ទេ​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ក្លិប​កម្សាន្ត EDM ស្ថិតនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ កាលពី​រសៀល​ថ្ងៃម្សិលមិញ​នេះ។

អភិបាលខណ្ឌ​ចំការមន លោក ថេង សុ​ថុល ប្រាប់​ថា ក្លិប​កម្សាន្ត EDM របស់​លោក ម៉ៅ សេង​ថៃ បាន​រង​អគ្គិភ័យ​ឆាបឆេះ​នៅ​ម៉ោង​ប្រហែល ៤:៤០នាទី​រសៀល​ថ្ងៃម្សិលមិញ​នេះ ដែល​បណ្ដាល​ឱ្យ​ក្លិប​កម្សាន្តទាំងមូល​ខូចខាត​ទាំងស្រុង ប៉ុន្តែ លោក​ថា មិន​បណ្តាល​ឱ្យមាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​មនុស្ស​ទេ។

អភិបាលខណ្ឌ​រូប​នេះ បន្ថែម​ថា លោក​មិនទាន់​អាច​បញ្ជាក់​ពី​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​បាន​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​បន្ថែម។

លោក ថេង សុ​ថុល និយាយ​ថា៖ «ទុកឱ្យខាង​ប៉ូល​ិ​សយើង​ស្រាវជ្រាវ​សិន។ យើង​អត់​ទាន់​ដឹង​ដោយសារ​ម្សិលមិញ យើង​គិត​បញ្ហា​ធ្វើ​យ៉ាងណា ទីមួយ ធ្វើ​យ៉ាងណា​កុំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​មនុស្ស និង​ទប់ស្កាត់​អគ្គិភ័យ​ឱ្យរលត់ ១០០ភាគរយ​សិន»។
លោក សុ​ថុល បញ្ជាក់​ថា រហូតមកដល់​ម៉ោង ១៨​:២០នាទី​ល្ងាច​ម្សិលមិញ អគ្គិភ័យ​បាន​រលត់​ទៅវិញ​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣៥គ្រឿង ប្រើ​ទឹក​អស់​ចំនួន ៧០ឡាន។

បើ​តាម​លោក សុ​ថុល ក្លិប​កម្សាន្ត​មួយ​នេះ បាន​បិទ​ដំណើរការ​របស់​ខ្លួន​ទៅតាម​បទបញ្ជា​របស់​រដ្ឋាភិបាល​នៅមុន​ពេល​អគ្គិភ័យ​កើតឡើង។
រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​ផ្អាក​ហាង​ខារ៉ាអូខេ ក្លិប​កម្សាន្ត ហាង​ម៉ាស្សា បៀរហ្គាឌិន រោងភាពយន្ត កន្លែង​ហាត់ប្រាណ និង​កម្មវិធី​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​ដទៃទៀត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ​(កូ​វីដ១៩​) ចាប់ពី​ខែមីនា​មក នៅពេល​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​នេះ​កាន់តែ​ច្រើនឡើង​៕23EDCCB3-C9F4-499A-8E2B-35D0B420C655EB44E99F-2FE7-4AA8-AD65-946CC834E68E

71FC1071-B51C-42D5-9E93-61CB27B8F00C
F42A590B-1F3C-4B01-9B4D-A7395D2839BB