កាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០ ក្រសួងសុខាភិបាលដែល បានចេញផ្សាយផ្ទាល់នូវ សេចក្ដីជូនដំណឹង ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មី បន្ទាប់ពីការធ្វេីតេស្ដវិជ្ជមានដោយមាននាក់ឆ្លងម្នាក់ ជាបុរស នឹង ករណីជាសះស្បើយម្នាក់ជាស្រ្តី ៕
អ្នកជំងឺថ្មីដែលបានឆ្លង មានភេទប្រុស អាយុ២៦ឆ្នាំជាជនជាតិខ្មែរ ទីកន្លែងស្នាក់នៅ ភូមិរកា៥ ឃុំរកា៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មូលហេតុបណ្ដាលឲ្យមានករណីឆ្លង គឺមកពី បុរសម្នាក់នេះបានទៅចូលរួមការសិក្សាសាសនា មួយនៅខេត្ត យ៉ាឡា ក្នុងប្រទេសថៃ ដោយបានវិលត្រឡប់មកវិញ ដោយមធ្យោបាយធ្វើដំណើរ តាមរថយន្តទេសចរ ១២កៅអី ៕
ដោយធ្វើឲ្យករណីវិជ្ជមានវីរុសកូវីដ-១៩នៅកម្ពុជា មានអ្នកឆ្លងសរុបកេីនឡើងដល់ ១២៥នាក់ នឹងចំនួនអ្នកជាសះស្បើយទូទាំងប្រទេសសរុបចំនួន ១២៣នាក់ ៕