ការបញ្ជាក់នេះបានធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះថាធនាគារកណ្តាលកំពុងពិចារណាបញ្ឈប់ការទទួលយកក្រដាសប្រាក់ដុល្លារតូចៗពីស្ថាប័នហិរញ្ញវត្ថុនាពេលអនាគត។
ចំពេលមានពាក្យចចាមអារាម ដែលផ្សាយថាក្រដាសប្រាក់ដុល្លារអាមេរិក នឹងមិនត្រូវបានប្រើប្រាស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា“ ប្រាក់ ១ ដុល្លារ ២ ដុល្លារនិង ៥ ដុល្លារនៅតែត្រូវបានទទួលយក”
ធនាគារជាតិនៃកម្ពុជា នឹងនៅតែទទួលយកក្រដាសប្រាក់ពី ១ ទៅ ៥ ដុល្លារដូចមុន។
របាយការណ៍នោះបានបន្ថែមទៀតថា“ ទោះយ៉ាងណាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងលើកទឹកចិត្តដល់ សាធារណៈជនឱ្យប្រើប្រាស់ប្រាក់រៀល ដេីម្បីជំរុញកំណើនការប្រើប្រាស់ប្រាក់រៀលឲបានច្រេីន នឹងដែលជារូបិយប័ណ្ណជាតិ” ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថា ១ ដុល្លារ ២ ដុល្លារនិង ៥ ដុល្លារនៅតែត្រូវបានប្រើប្រាស់និង ទទួលយកជាទូទៅនៅទូទាំងប្រទេសហើយមិនស្តាប់ពាក្យចចាមអារាម ដែលនិយាយផ្ទុយពីនេះទេ ។ លោកបានបន្ថែមថាសាធារណជន នៅតែអាចប្រើប្រាស់ ក្រដាសប្រាក់ដុល្លារតូចៗ ដូចធម្មតាដោយ មិនចាំបាច់បង់ថ្លៃបន្ថែម ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ធនាគារបាននិយាយថាធនាគារនឹងផ្តល់រយៈពេល ៣ ខែសម្រាប់ស្ថាប័នហិរញ្ញវត្ថុក្នុងការនាំយកក្រដាសប្រាក់ដុល្លារតូចៗ របស់ពួកគេទៅនាំចេញទៅប្រទេសដើម ដោយមិនគិតថ្លៃសេវាកម្ម។ អ្នកដែលខកខានមិនបានយកប្រាក់ឱ្យទាន់ពេល វេលានឹងត្រូវបង់ថ្លៃសេវាកម្ម ។