ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ _ ក្នុងសន្និសីទសារព័ត៌ព័ត៌មានកាលពីថ្ងៃមិញនេះ លោក ឃួង ស្រេង ក៏បានលើកឡើងជុំវិញការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡា បឹងកក់និងតំបន់ឬស្សីកែវផងដែរ ដោយលោកបញ្ជាក់ថា តំបន់បុរីកីឡា បឹងកក់ យើងបានដោះស្រាយបញ្ចប់ ហើយតំបន់ឬស្សីកែវ យើងក៏បានដោះស្រាយជិតឈានដល់ទីបញ្ចប់ហើយដែរ ពោលគឺ បីខែទៀតយើងនឹងដោះស្រាយបញ្ហានេះបញ្ចប់។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ការដោះស្រាយបញ្ហាដីធ្លីបានជោគជ័យនេះ ដោយសារតែ មានគោលនយោបាយដឹកនាំដ៏ល្អរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសម្ដេចតែងបានគិតគូរដល់ប្រជាពរដ្ឋ រហូតសម្ដេចបានប្រទានដីធ្លីជូនប្រជាពលរដ្ឋរហូតដល់៨២ហិចតានៅក្នុងរាជធានីភ្នំពេញ បើទោះបីដីនៅរាជធានីភ្នំពេញតំបន់ខ្លះ មានតម្លៃ១ការ៉េ មានតម្លៃរហូតទៅដល់១ម៉ឺនដុល្លារក៏ដោយចុះ៕