Alynana Media Cambodia
Icon Collap
clinic narit

សត្វក្រៀល ឬកុកក្រៀល ឬកុកទេពនៅក្នុងប្រទេសកម្ពុជាចាប់ផ្តើមបង្កកំណើតនៅដើម រដូវវស្សា

Sang Kim | Jul 02, 2020
សត្វក្រៀល ឬកុកក្រៀល ឬកុកទេពនៅក្នុងប្រទេសកម្ពុជាចាប់ផ្តើមបង្កកំណើតនៅដើម រដូវវស្សា
Clinic narith

2020-07-02

ក្រសួងបរិស្ថាន៖ សត្វក្រៀល ឬកុកក្រៀល ឬកុកទេពនៅក្នុងប្រទេសកម្ពុជា (Sarus Crane) ចាប់ផ្តើមបង្កកំណើតនៅដើម រដូវវស្សា។ ពួកវាបានចាប់ផ្តើមបំបែកគ្នាជាគូរ ឬគ្រួសារ ចំនួនពី២ក្បាល ទៅបីក្បាលប៉ុណ្ណោះ ដើម្បីបង្កកំណើត។ រយៈពេលពីខែឧសភា ដល់ខែតុលា ជារៀងរាល់ឆ្នាំជារដូវពងកូនរបស់ពពួកសត្វនេះ នៅតាមវាលស្មៅធំៗ ភាគច្រើននៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព (ខេត្តព្រះវិហារ) តំបន់ការពារទេសភាពអាងត្រពាំងថ្ម (ខេត្តបន្ទាយមានជ័យ) និងតំបន់អភិរក្សសត្វក្រៀលអន្លង់ព្រីង (ខេត្តកំពត) ជាដើម។

កុកក្រៀល ឬកុកទេព អាចពងកូនបាន១ឬ២ប៉ុណ្ណោះក្នុងមួយរដូវកាល ឬក្នុងមួយឆ្នាំ។

សត្វមេអាចក្រាបពងរវាង៤ទៅ៥សប្តាហ៍ទើបអាចឱ្យកូននោះញាស់បាន បើសិនជាគ្មានការរំខានពីកក្តាផ្សេងៗ៕162E8FC6-CD4C-4822-93F3-612B4CE5FBB7

3AE2D6B1-4EA7-4F7E-ADE6-8DF4FD6944FF

E70F378F-0044-4B95-AE3B-5B4AA3251857

D4EC223D-08E1-4A70-B228-A7B6D5F333DF

174A5E69-AB74-4F30-B3E9-2A96B075B853

F5CFE2E0-FE50-4D5E-BC6F-72CB7539BC7A

4041BCF9-2928-4248-BA9E-EBFB9E634C8E

63726CFF-2D22-4876-993B-92EC2B9BCEBF

47A2F37E-FBC6-4594-A854-3E65ABF7BE03