Alynana Media Cambodia
Icon Collap
clinic narit

ឧទ្យានជាតិវីរៈជ័យ៖ សក្តានុពលលើសត្វព្រៃ និងសម្រស់ត្រកាលនៃធម្មជាតិ

Sang Kim | Jul 08, 2020
ឧទ្យានជាតិវីរៈជ័យ៖ សក្តានុពលលើសត្វព្រៃ និងសម្រស់ត្រកាលនៃធម្មជាតិ
Clinic narith

ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែង ឧទ្យានជាតិវីរៈជ័យមានផ្ទៃដីចំនួន៣៣២.៥០០ ហិកតា។ ធម្មជាតិព្រៃភ្នំ ជ្រលងដងអូ រួមទាំងសត្វព្រៃ គឺជាសក្តានុពលដ៏អស្ចារ្យនៃឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្ត។

រដូវនេះធម្មជាតិមានសម្រស់ស្រស់ត្រកាលបង្អួតអ្នកទេសចរ ដែលចង់មកទស្សនា។ លោក ថុន ស៊ូខុន អនុប្រធានការិយាល័ឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនៈគីរី បានឱ្យដឹងថា ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ សត្វព្រៃជាច្រើនកំពុងសំងំរស់នៅយ៉ាងមានសេចក្តីសុខ ក្នុងនោះគេតែងជួបឃើញមានដូចជា សត្វស្វាកន្ទុយសរ ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជាដើម។

មន្រ្តីឧទ្យានុរក្ស កំពុងសហការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ។ នៅក្នុងតំបន់ការពារធម្មជាតិនេះ សហគមន៍ជនជាតិដើមភាគតិចប្រូវ គឺជាម្ចាស់ស្រុកកំពុងរស់នៅយ៉ាងសុខសាន្ត ហើយរៀបចំចាំធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ តាមរយៈសេវានៃការស្នាក់នៅប្រកបដោយផាសុខភាពបែបជនជាតិដើមភាគតិច និងស្វែងយល់ពីវប្បធម៌ប្រពៃណី ម្ហូបអាហារ និងស្រាពាងរបស់ជនជាតិដើមព្រៅ។ ពិសេសនោះការធ្វើដំណើរកម្សាន្តជាមួយធម្មជាតិនៃឧទ្យានជាតិវីរៈជ័យ។

ប្រភព៖ ក្រសួងបរិស្ថាន

BE1BD938-9C1A-4E52-8835-39BF022569F9
FECB34D8-348B-4D92-9A33-EB4C5A02DE1C
919F0353-DC63-495C-9B99-1CDD1B5FF4F9
3EA1E19C-75A3-4695-A5B1-2F6A8FA5BA74
8226B604-FAF7-4ABC-932F-EA6ED38FFD664B75621B-AEB7-4631-A13E-C30FBAF4C451F06E6721-2BE4-498D-997C-84761EF36275
2EAD751F-952B-4F29-9011-49463ABBBDB6
F3A886C4-A01A-4267-A8BC-86F47ABFD0E2