Alynana Media Cambodia
Icon Collap
clinic narit

​ជប៉ុន​បានចោទប្រកាន់​ចិន​​ថា​ ចិន​បានឃោសនា​និង​​ផ្តល់​ព័ត៌មាន​មិន​ពិតទេ​​ស្តី​ពី​កូវីដ១៩

Sang Kim | Jul 15, 2020
​ជប៉ុន​បានចោទប្រកាន់​ចិន​​ថា​ ចិន​បានឃោសនា​និង​​ផ្តល់​ព័ត៌មាន​មិន​ពិតទេ​​ស្តី​ពី​កូវីដ១៩
Clinic narith

នៅ​ថ្ងៃ​អង្គារ​នេះ ​ជប៉ុន​បានចោទប្រកាន់​ចិន​​ថា​បានឆ្លៀត​ឱកាស​ពី​វិបត្តិ​កូរ៉ូណាវីរុស​ ទៅ​​ពន្លឿន​ការ​ទាមទារ​យក​ដែនដី​ប្រជុំកោះ​សេនកាគូ ឬ​ទាវយូ នៅ​សមុទ្ទ​ចិន​ខាង​កើត ឬ​ជាប់​ជម្លោះ​​ នៅ​សមុទ្រ​ចិនខាង​ត្បូង។ មិន​តែ​ប៉ុណ្ណោះ ថ្វី​បើ​ចិន​បាន​ផ្តល់​ជំនួយ​វេជ្ជសាស្ត្រ​ដល់​ប្រទេស​ជា​ច្រើន​​មែន តែ​បើ​តាម​ជប៉ុន ចិន​បានឃោសនា​និង​​ផ្តល់​ព័ត៌មាន​មិន​ពិតទេ​​ស្តី​ពី​កូវីដ១៩។ នេះ​បើ​តាម​របាយការណ៍​យោធា​ប្រចាំ​របស់​ជប៉ុន ដែលរដ្ឋាភិបាល​របស់​លោក​​នាយក​រដ្ឋមន្ត្រី ស្ហ៊ីនហ្យូ​ អាបេ ទើបចុះអនុម័ត នៅ​ថ្ងៃ​អង្គារ​ទី ១៤​ កក្កដា ២០២០។

បន្ទាប់​ពី​បាន​ធូរស្បើយ​នឹង​គ្នា​​តាំង​ពី​ចុង​ឆ្នាំ​២០១៨​មក ទំនាក់ទំនង​ចិន​ជប៉ុន បាននិង​កំពុងចាប់​ផ្តើម​ដុនដាបជាថ្មី ក្នុង​ផ្ទៃ​នៃ​វិបត្តិ​កូរ៉ូណាវីរុស​ផង និង​ដោយ​ហេតុ​តែ​សម្ពាធ​អន្តរជាតិ​ដាក់លើចិន​ដែល​បង្កើត​ច្បាប់​សន្តិសុខ​ហុងកុងផង។ នៅក្នុង​សៀវភៅស ស្តី​ពី​នយោបាយ​ការពារ​ជាតិ​ប្រចាំ​របស់​ជប៉ុន ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី ១៤​កក្កដា​២០២០​នេះ ជប៉ុន​បានស្តី​​បន្ទោសចិន ចំពោះ​សកម្មភាព​បំប៉ោង​ឃោសនា​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ស្តី​ពី​កូរ៉ូណាវីរុស​ថ្មី​ ដែល​លេច​ឡើងដំបូង​ កាលពី​​​ខែ​ធ្នូចុង​ឆ្នាំ​២០១៩ នៅ​វូហាន។

សម្រាប់​ជប៉ុន​មាន​ឧទាហរណ៍​ជាក់​ស្តែង​បញ្ជាក់​អំពី​ការ​បំប៉ោង​ព័ត៌មាន មាន​អាទិ៍ សេចក្តី​​អត្ថាធិប្បាយ​​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន កាលពី​ខែ​មីនា ដែល​ថា​វីរុស​កូរ៉ូណា​នៃ​ជំងឺកូវីដ១៩ ត្រូវ​បាន​នាំ​បញ្ចូលមកចិន ដោយ​យោធា​អាមេរិក ឬ​ការ​ឃោសនា​អំពី​​ថ្នាំ​បុរាណ​ចិន​ ​សម្រាប់​ព្យាបាល​ជំងឺ​នេះ​ជា​ដើម។

ទន្ទឹមពេល​ជា​មួយ​គ្នា​នេះ បើ​តាម​សៀវភៅ​សជប៉ុន​ដដែល ឆ្លៀត​ក្នុង​ឱកាសដែល​ពិភពលោកកំពុង​ប្រឈម​នឹង​កូវីដ១៩ ចិន​បានប៉ុនប៉ង​បំផ្លាញ​ស្ថានភាពនៅ​សមុទ្ទ​ចិន​ខាង​ត្បូង និង​សមុទ្ទ​ចិនខាងកើត។ ចិន​បាន​ជ្រៀត​ចូលឥត​ឈប់​ឈរ និង​ជា​ឯកតោភាគី​ក្នុង​តំបន់​ប្រជុំកូន​កោះ​សេនកាគុ ឬទាវយូ​ជាភាសាចិន ដែល​ស្ថិត​ក្រោមរដ្ឋាបាល​ជប៉ុន និង​ដែលកំពុង​ជាប់​ជម្លោះ​គ្នា​។

ការ​រិះគន់​របស់​ជប៉ុន មានអត្ថន័យ​ស្រប​នឹង​ប្រតិកម្ម​របស់​សហរដ្ឋ​អាមេរិកកាលពី​ថ្ងៃ​ចន្ទ​ដែល​ថា ការ​ទាមទារ​របស់​ចិន​ចង់​បាន​ធនធាន និង​ធ្វើ​សមយុទ្ធនៅ​តំបន់​សមុទ្ទ​ចិន​ខាងត្បូងជា​ទង្វើខុស​ច្បាប់។ តែ​សម្រាប់​ប៉េកាំង ការ​ចោទ​ប្រកាន់​របស់​អាមេរិកគ្មានមូលដ្ឋាន​ត្រឹម​ត្រូវ​ទេ។ ចិន​ដែល​មាន​កញ្ចប់​ថវិកា​យោធា​ច្រើន​ជាង​ជប៉ុន​ដល់​ទៅ​បួន​ដង​នោះ អះអាង​ជា​និច្ច​ថា​អំពី​ចេតនា​សន្តិនិយមរបស់​ខ្លួន។

សៀវភៅ​សជប៉ុន ក៏​បាន​លើក​ឡើងដែរ​អំពី​ការ​គំរាមកំហែង​ជា​ប្រចាំ​របស់​កូរ៉េខាង​ជើង ដោយរំលឹក​​បញ្ជាក់​ថា របបព្យុងយ៉ាង​មានសមត្ថភាពផលិត​ក្បាល​នុយក្លេអ៊ែរដ៏តូច​បំផុត​សម្រាប់​យក​ទៅ​បំពាក់​លើមីស៊ីល​បាលីស្ទិក​ហើយ៕