Alynana Media Cambodia
Icon Collap
clinic narit

មនុស្ស​ ១៦​នាក់​ស្លាប់ ​និង ​២៣​នាក់​បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី

Sang Kim | Jul 15, 2020
មនុស្ស​ ១៦​នាក់​ស្លាប់ ​និង ​២៣​នាក់​បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី
Clinic narith

​​ឥណ្ឌូនេស៊ី៖ ក្រុម​មន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ទឹកជំនន់​ដ៏​គំហុក​នៅ​ក្នុង​ខេត្ត​ស៊ូ​ឡា​វេ​ស៊ី​ខាងត្បូង ​(South Sulawesi) ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ ១៦​នាក់​ស្លាប់​ និង​ ២៣​នាក់​នៅតែ​បន្ត​បាត់​ខ្លួន​។​ ល្បាប់​ និង​វត្ថុ​ផ្សេងៗ​ត្រូវ​បាន​ហូរ​ចាក់​ដោយ​ទឹកជំនន់​ ដែល​បាន​គ្រប​សង្កត់​លើ​ផ្លូវ និង​លំនៅឋាន​រាប់ពាន់​ខ្នង​។​

មន្ត្រី​ម្នាក់​នៅ​ក្នុង​ស្រុក​លូ​វូ​ខាងជើង (North Luwu) បាន​និយាយ​ថា ​ទឹកជំនន់​ដែល​បាន​ចាប់ផ្ដើម​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ និង​ត្រូវ​បាន​បណ្ដាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង បាន​បណ្ដាល​ឲ្យ​ទឹក​ក្នុង​ទន្លេ​ចំនួន​៣ ​ពេញ​ហៀរ​ប្រៀប​ច្រាំង​។ ទឹកជំនន់​នេះបាន​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង​ ៤.០០០​នាក់​នៅ​ក្នុង​ស្រុក​ចំនួន​៦​ តំបន់​លូ​វូ​ខាងជើង​។ ​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​មាន​បំណាក់​ដី​ជា​ញឹកញាប់ និង​ទឹកជំនន់​ដ៏​គំហុក​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ជាទី​ដែល​មនុស្ស​រាប់​លាន​នាក់​កំពុង​រស់​នៅ​ក្នុង​តំបន់​ភ្នំ ឬ​ជិត​តំបន់​ទំនាប​ដែល​ងាយ​នឹង​រង​គ្រោះ​ពី​ទឹកជំនន់​៕