Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងអប់រំបានបញ្ជាក់ កាលបរិច្ឆេទប្រឡងមធ្យមសិក្សាទុតិយភូមិនឹងធ្វើឡើងនៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០

Sang Kim | Jul 24, 2020
ក្រសួងអប់រំបានបញ្ជាក់ កាលបរិច្ឆេទប្រឡងមធ្យមសិក្សាទុតិយភូមិនឹងធ្វើឡើងនៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០
Clinic narith

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះបានបញ្ជាក់ថា កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់សាលាឯកជន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ត្រូវបានលើកពេលទៅថ្ងៃផ្សេងវិញ។

លោក រស់ សុវាចា បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំលិខិតលេខ៣៣ ស្តីពីការប្រឡងបាក់ឌុបនៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ ក្រសួង បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនរៀបចំការប្រឡងបាក់ឌុបតាមគ្រឹះស្ថានរៀងៗខ្លួន ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាតាមការចាំបាច់។

លោកបន្តថា «សម្រាប់ប្រឡងបាក់ឌុបនៅគ្រឹះស្ថានសិក្សាឯកជន មានរយ:ពេល២ថ្ងៃ ក្រសួងនឹងជម្រាបជូនបច្ចុប្បន្នភាព នៃកាលបរិច្ឆេទសម័យប្រឡងនាពេលក្រោយ។ ដោយសារតែការកំណត់កាលបរិច្ឆេទ ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ដោយកំណត់យកថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ចំថ្ងៃដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ សងថ្ងៃសម្រាកថ្ងៃចូលឆ្នាំថ្មី»។

លោក រស់ សុវាចា បានបញ្ជាក់ថា ដើម្បីឲ្យសាលាឯកជនអាចប្រឡងសញ្ញាបត្របាក់ឌុបដោយខ្លួនឯងបាននោះត្រូវអនុវត្តន៍ដូចជា៖

* គ្រឹះស្ថានសិក្សាឯកជនត្រូវដាក់ពាក្យ ស្នើសុំរៀបចំការប្រឡងបាក់ឌុបមកក្រសួងអប់រំ យុវជន និងកីឡាតាមរយ:មន្ទីរអប់រំ យុវជន និងកីឡាឲ្យបានមុនដំណាច់ខែកក្កដា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងទទួលស្គាល់
* គ្រឹះស្ថានសិក្សាឯកជននីមួយៗត្រូវរៀបចំមណ្ឌលប្រឡង និងបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡាតាមរយៈមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យ និងសម្រេច
* ក្នុង១បន្ទប់ប្រឡងមានបេក្ខជនពី១០ទៅ១៥នាក់ 
* ធានាអនុវត្តវិធានការសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក
* ក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡានឹងចុះពិនិត្យការប្រឡងតាមការចាំបាច់ ដើម្បីធានាគុណភាពនៃការប្រឡង។

លោកបន្តថា ចំណែកឯការប្រឡងបាក់ឌុប របស់គ្រឹះស្ថានសិក្សាសាធារណ: (សាលារដ្ឋ) ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបជូននាពេលក្រោយ។ ចំពោះមុខនេះ សូមសិស្សានុសិស្សទាំងអស់បន្តការសិក្សាពីចម្ងាយ ដោយអនុវត្តវិធានការសុវត្ថិភាពសុខភាព តាមការណែរបស់ក្រសួងសុខាភិបាល៕