Alynana Media Cambodia
Icon Collap
clinic narit

លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន៖ លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលសហគមន៌​ យេីងមិនអាចមេីលរំលងបានឡេីយ

Sang Kim | Jul 25, 2020
លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន៖ លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលសហគមន៌​ យេីងមិនអាចមេីលរំលងបានឡេីយ
Clinic narith

លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលសហគមន៌​ យេីងមិនអាចមេីលរំលងបានឡេីយ​៖ យេីងមិនត្រូវមេីលរំលងលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលក្នុងសហគមន៌នោះឡេីយ។  ដូច្នេះហេីយ​ បានជាក្រសួងសុខាភិបាល​ តែងតែអំពាវនាវហេីយអំពាវនាវទៀត​ សូមឲ្យបងប្អូនប្រជាពលរដ្ឋ​ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។  ថ្ងៃនេះ​ ថ្វីត្បិតតែការរកឃេីញអ្នកវិជ្ជមាន​វីរុសកូវីដ-១៩​ ចំនួន​ ២៣នាក់​ ទៀត​ ជាករណីនាំចូលក៏ពិតមែន​ តែវាជាចំនួនច្រេីនណាស់​  ដែលយេីងមិនអាចដឹងបានថា តេីបន្តទៅមុខទៀតយ៉ាងណាដែរនោះទេ?   ដូច្នេះ​ សូមអ្នកដេីរកំសាន្ត​ទាំងអស់​ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩​ ដែលអាចកេីតមានគ្រប់ពេលវេលា​  គ្រប់កាល:ទេស:​ និងគ្រប់ទីកន្លែងទាំងអស់។  សុំកុំភ្លេចខ្លួន និងសុំកុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩​ នេះឲ្យសោះ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ​ ចៀសផុតការចម្លងវីរុសដ៏កាចសាហាវមកបុគ្គល​ មកក្រុមគ្រួសារ​ និងចៀសផុតពីការចម្លងចូលសហគមន៌ជាបន្តទៀត។  សូមរីករាយថ្ងៃចុងសប្តាហ៌ទាំងអស់គ្នា​ និងសូមអរគុណ។

អត្ថបទសារអប់រំ៖​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា