Alynana Media Cambodia
Icon Collap
clinic narit

ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនបានប្រកាសពីការអនុម័តទទួលស្គាល់វ៉ាក់សាំងការពារវីរុស​កូវីដ១៩​

Sang Kim | Aug 11, 2020
ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនបានប្រកាសពីការអនុម័តទទួលស្គាល់វ៉ាក់សាំងការពារវីរុស​កូវីដ១៩​
Clinic narith

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនបានប្រកាសពីការអនុម័តទទួលស្គាល់វ៉ាក់សាំងការពារវីរុស​កូវីដ១៩​នៅថ្ងៃទី១១សីហានេះទោះបីជាមានការព្រួយបារម្ភនិងសំណួរជាច្រើនដែលមិនទាន់បានឆ្លើយតបអំពីសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វាក៏ដោយ ។

ប្រធានាធិបតីវ៉្លាឌីមៀពូទីនថ្លែងថាប្រទេសរុស្ស៊ីបានក្លាយជាប្រទេសដំបូងគេនៅលើពិភព លោកដែលបានផ្តល់ការ​ទទួលស្គាល់លើវ៉ាក់សាំង កូវីដ ១៩ នេះបន្ទាប់ពីការធ្វើតេស្តិ៍លើមនុស្សមិន ដល់ ២ ខែផងនោះ ។ការអភិវឌ្ឍនេះ​បានត្រួសត្រាយផ្លូវដ៏ធំដល់ប្រជាជនរុស្ស៊ីប៉ុន្តែដំណាក់កាលចុងក្រោយនៃការសាកល្បងដើម្បីធានាសុវត្ថិភាពនិងប្រសិទ្ធភាពបន្ថែមទៀតនៅតែបន្តធ្វើឡើង ។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល លោកពូទីន បញ្ជាក់ថា វ៉ាក់សាំងដែលបានបង្កើតឡើងនេះគឺមានសុវត្ថិភាព ហើយលោកសង្ឃឹមថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមផលិតវ៉ាក់សាំងនេះឱ្យបានឆាប់បំផុត ។

វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានហ្គាមាលីយ៉ា នៅទីក្រុងមូស្គូ ត្រូវបានគេដាក់ឈ្មោះថា Sputnik-V ។ ​លោកពូទីន មានប្រសាសន៍បញ្ជាក់ថា កូនស្រីរបស់គាត់ម្នាក់ទទួលចាក់វាក់សាំងនេះរួចទៅហើយ ។