Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជារកឃើញករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន​ ០៤នាក់ ជាជនជាតិខ្មែរមកពី សៀមរានិង បាត់ដំបង

Sang Kim | Aug 13, 2020
កម្ពុជារកឃើញករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន​ ០៤នាក់ ជាជនជាតិខ្មែរមកពី សៀមរានិង បាត់ដំបង
Clinic narith

គិតត្រឹមវេលាម៉ោង ៧ព្រឹក ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០ នេះ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន​ ០៤នាក់​ និងជាសះស្បើយចំនួន​ ០៣នាក់​នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ។

គួរបញ្ជាក់ថា អ្នកជំងឺកូវីដ ១៩ ថ្មីទាំង ០៤ នាក់ ជាបុរសជនជាតិខ្មែរទាំង ៤​នាក់ ដែល ៣ នាក់មានអាស័យដ្ឋានមកពីសៀមរាប បាត់ដំបង និងភ្នំពេញ ជាអ្នកដំណើរមកពីតាមជើងហោះហើរពីប្រទេសរុស្ស៊ី តាមជើងហោះហើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ទទួលបាលតេស្តអវិជ្ជមានកូវីដ ១៩ ចំនួន ២​ដង មកដល់កម្ពុជានៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០ ស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កខេត្តកំពង់ស្ពឺ ដើម្បីធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ទទួលបាលតេស្តលើកទី ៦ នៅថ្ងៃទី ១២ ខែសីហា មានវិជ្ជមានកូវីដ ១៩ ហើយបច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពបង្អែកខេត្តកំពង់ស្ពឺ។ អ្នកជំងឺជាបុរសជនជាតិខ្មែរ ០១ នាក់ទៀត មានអាស័យដ្ឋាននៅខេត្តត្បូងឃ្មុំ ជាអ្នកដំណើរមកពីតាមជើងហោះហើរពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ ទទួលបាលតេស្តលើកទី ៥ មានវិជ្ជមានកូវីដ ១៩ នៅថ្ងៃទី ១២ ខែសីហា ហើយបច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះនរោត្តមសីហនុ ខេត្តត្បូងឃ្មុំ។ ចំណែកឯអ្នកជំងឺជាសះស្បើយទាំង ៣ នាក់ ជាជនជាតិខ្មែរ ជាអ្នកដំណើរមកពីតាមជើងហោះហើរពីប្រទេសរុស្ស៊ី តាមជើងហោះហើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ ១៩ ចំនួន ២​ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីំមណ្ឌលសុខភាពចាក់អង្រែរ រាជធានីភ្នំពេញ។ 

សូមជម្រាបថា រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានចំនួនករណីវិជ្ជមានកូវីដ១៩ សរុប ២៧២ ករណីទូទាំងប្រទេស ព្យាបាលជាសះស្បើយសរុប ២២៣ ករណី អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅសល់សរុបចំនួន ៤៩ ករណី និងមិនមានករណីស្លាប់ទេ។

សូមអានខ្លឹមសារលម្អិតនៃសេចក្តីប្រកាសខាងក្រោម៖8E6A3CBC-A14D-4F16-B635-B1A7B9ED91A8

72A32CBA-39FF-4139-8B79-95C391D8AFDA