Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសជប៉ុន៖ មនុស្សប្រមាណជិត ១២.៨០០នាក់បានទទួលរងនូវផលវិបាកសុខភាពនិង មនុស្២៥នាក់បានស្លាប់ដោយសារការកើនកម្ដៅខ្លាំង

Sang Kim | Aug 26, 2020
ប្រទេសជប៉ុន៖ មនុស្សប្រមាណជិត ១២.៨០០នាក់បានទទួលរងនូវផលវិបាកសុខភាពនិង មនុស្២៥នាក់បានស្លាប់ដោយសារការកើនកម្ដៅខ្លាំង
Clinic narith

 ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃអង្គារ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយរបស់ប្រទេសជប៉ុនបាននិយាយថា សីតុណ្ហភាមនុស្សប្រមាណជិត ១២.៨០០នាក់បានទទួលរងនូវផលវិបាកសុខភាពនិង ២៥នាក់ផ្សេងទៀតបានស្លាប់ដោយសារការកើនឡើងសីតុណ្ហភាពខ្ខ្លាំងនៅប្រទេសជប៉ុនកាលពីសប្តាហ៍មុន។ទីភ្នាក់ងារនេះបាននិយាយថា ភាពចម្រុះនៃប្រជាជន គឺ ៤៥,៤ភាគរយត្រូវបានរងផលប៉ះពាល់ដោយកំដៅ ខណៈដែលពួកគេស្នាក់នៅក្នុងផ្ទះ និង ១៧ភាគរយបានហៅរថយន្តសង្គ្រោះបន្ទាន់ពេលកំពុងធ្វើការងារ។

ក្នុងចំណោមប្រជាជនដែលរងផលប៉ះពាល់ទាំង ១២.៨០០នាក់នោះ មានប្រមាណជិត ៤.០០០នាក់ជាមនុស្សវ័យចំណាស់ ខណៈដែលមនុស្សចំនួន ៣៨៧នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។

សីតុណ្ហភាពនៅទីក្រុងតូក្យូ និងផ្នែកផ្សេងទៀតនៅក្នុងប្រទេសជប៉ុនកំពុងរក្សាក្នុងកម្រិតរហូតដល់ ៣៨អង្សាសេ (១០០,៤អង្សាហ្វារិនហៃ) ។

ជារៀងរាល់ឆ្នាំនៅក្នុងខែនេះតែងតែនាំមកនូវសីតុណ្ហភាពក្តៅខ្លាំងដល់ប្រទេសជប៉ុន ហើយអាជ្ញាធរត្រូវរក្សាកំណត់ត្រានៃគ្រោះថ្នាក់ដែលទាក់ទងនឹងបញ្ហាឡើងកម្តៅនេះ។ កាលពីឆ្នាំមុន រដូវក្តៅបានបណ្តាលឱ្យមនុស្ស ១២៦នាក់បានស្លាប់ និងជាង ៧០.០០០នាក់ទៀតបានសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារមានបញ្ហាសុខភាពទាក់ទងនឹងកម្តៅ៕