ការខិតខំប្រឹងប្រែងអភិវឌ្ឍលើទេសចរណ៍បែបជនបទ បានជួយឲ្យជីវភាពពលរដ្ឋរស់នៅក្នុងតំបន់ Yunxi (យុនស៊ី) ភាគកណ្ដាលនៃខេត្ត Hubei (ហ៊ូ-ប៉ី) ប្រទេសចិន មានភាពល្អប្រសើរឡើង និងបានជួយបង្កើនការងារក្នុងតំបន់ផងដែរ។រយៈពេលជាច្រើនកន្លងមកនេះ តំបន់ Yunxi (យុនស៊ី) បានព្យាយាមអភិវឌ្ឍលើទេសចរណ៍បែបជនបទតាមរយៈការសាងសង់ និងថែរក្សាតំបន់ទាក់ទាញភ្ញៀវទេសចររបស់ខ្លួន និងតាមរយៈការបង្កើតពិធីបុណ្យ Qixi (ឈីស៊ី) ខ្នាតធំផងដែរ។
ជាក់ស្ដែងដូចជាពេលថ្មីៗកន្លងទៅនេះ គេបានប្រារព្ធពិធីបុណ្យ Qixi (ឈីស៊ី) ខ្នាតធំមួយ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែសីហា ដោយក្នុងនោះមានសកម្មភាពសប្បាយៗជាច្រើន ដូចជាការធ្វើម្ហូប, ការប្រគំតន្ត្រី, ការជិះកង់ប្រណាំង និងការរត់ប្រណាំងសប្បាយៗជាដើម។ ពិធីបុណ្យ Qixi (ឈីស៊ី) នេះអាចអូសទាញភ្ញៀវទេសចរបានយ៉ាងច្រើនសន្ធឹកសម្រាប់ឆ្នាំ ២០២០ នេះ។
ក្រៅពី ពិធីបុណ្យសប្បាយៗនេះដែរ តំបន់ Yunxi (យុនស៊ី) ក៏ត្រូវបានគេស្គាល់ថាជាតំបន់ដែលមានទេសភាពធម្មជាតិស្រស់ស្អាត ជាទីលំហែកាយដ៏ពេញនិយមរបស់អ្នករស់នៅទីក្រុង។
តាមរយៈគម្រោងការអភិវឌ្ឍន៍លើទេសចរណ៍បែបជនបទ នៅក្នុងតំបន់ Yunxi (យុនស៊ី) ភាគកណ្ដាលនៃខេត្ត Hubei (ហ៊ូ-ប៉ី) ប្រទេសចិននេះ បានធ្វើឲ្យជីវភាពពលរដ្ឋក្នុងតំបន់កាន់តែល្អប្រសើរឡើង និងបង្កើតជាការងារបានច្រើនកន្លែងផងដែរ៕