ក្រសួងបរិស្ថានបានសម្ពោធជាផ្លូវការ យុទ្ធនា ការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម ក្រោមអធិបតី ភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខា ធិការក្រសួងបរិ ស្ថានដោយមានការចូលរួមពីថ្នាក់ ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។
លោកស្រី វីណា រេដឌី នាយកបេសកកម្ម ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរ បស់សហរដ្ឋអាមេរិក (USAID) ប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលជាងមួយទសវត្ស នេះទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិចកម្មវិធីអភិរក្សបរិស្ថាន (USAID) បានធ្វើការគាំទ្រជាច្រើននៅក្នុងប្រទេសកម្ពុជា។
នៅពេលបច្ចុប្បន្ននេះ កម្មវិធីរបស់យើងផ្តោតលើតំបន់ជីវចម្រុះសំខាន់ៗចំនួនពីរគឺតំប ន់ព្រៃឡង់ និងតំបន់វាលទំនាបភាគខាងកើត ហើយកិច្ចខិតខំប្រឹងប្រែងរបស់យើងបានចូល រួមជាចំណែកក្នុងការការពារប្រភេទសត្វដែលជិតផុតពូជសំខាន់ៗ នៅក្នុងតំបន់ភូមិសាស្ត្រ ទាំងនោះ។ គម្រោងនេះមានគោលបំណង លើកកម្ពស់ការការពារបរិស្ថាន ការប្រើប្រាស់ធន ធានធម្មជាតិប្រកបដោយចីរភាព និងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋកម្ពុជា ដើម្បី ការពារធនធានរបស់ខ្លួន ។
ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព មានប្រសាសន៍សំដែងការកោតសរសើរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់USAIDប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ចំពោះការ ប្តេជ្ញាចិត្តខ្ពស់ និងសកម្មភាពលើកកម្ពស់កិច្ចការពារព្រៃឈើ ការអភិរក្សជីវៈ ចម្រុះនិងការ គ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពនៅកម្ពុជា ។
ឯកឧត្តមបន្ថែមថា កម្មវិធីនេះគឺបានឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ របស់យើងប្រកបដោយចីរភាព ដូចដែលបានចែងនៅ ក្នុងច្បាប់រដ្ឋធម្មនុញ្ញស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ យុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៩-២០២៣ ។ ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមទៀតថា ក្រសួងបរិស្ថានបានដាក់ចេញនូវចក្ខុវិស័យ ពីរគឺ៖ (១) ធានាឱ្យបាននូវគុណភាពនិងនិរន្តរភាពបរិស្ថាន និង (២) ការពារធនធានធម្មជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់។ ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រសួងបរិស្ថាន បានដាក់ចេញបេសកកម្ម រួមមាន៖ (១) ការគ្រប់គ្រងឱ្យបានល្អប្រសើរនូវកិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន (២) ការ ការពារធន ធាន ធម្មជាតិ និង ការអភិរក្សជីវៈចម្រុះប្រកបដោយចីរភាព និង(៣) ការលើកកម្ពស់ការរស់នៅ ប្រ កបដោយនិរន្តរភាព។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងយុទ្ធសាស្ត្រចតុកោ ណដំ ណា ក់ កា លទី៤ នៃនីតិកាលទី៦ របស់រដ្ឋសភា រាជរដ្ឋាភិបាលបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ លើការ គ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ លើសពីនេះ រាជរដ្ឋាភិបាល នៅតែបន្តគាំទ្រ និងបញ្ចូលការងារបរិស្ថានទៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សម្រា ប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលរួមមាន៖ ការគ្រប់គ្រងសំណល់នៅតាមតំបន់ទីប្រជុំជន ការគ្រប់គ្រងធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពខ្យល់ និង ការ លើកកម្ពស់ជីវភាពសហគមន៍ ។
ឯកឧត្តម សៅ សុភាព បញ្ជាក់ថា យុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនា ក់ទំ ន ងផ្លាស់ប្តូរឥរិយាបទសង្គម គឺជាការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីសម្រេចបាន នូវ ការផ្លាស់ប្តូរឥរិយាបទដ៏មានអត្ថន័យ និងការលើកកម្ពស់សកម្មភាពជាវិជ្ជមានឆ្ពោះ ទៅរក កិច្ច ការពារព្រៃឈើ និងការអភិរក្សជីវៈចម្រុះនៅកម្ពុជា ៕