ភ្នំពេញ៖ រដ្ឋមន្ត្រីការបទេសសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា។ នេះបើតាមមន្ត្រីនៃស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាថ្លែងប្រាប់ស៊ីស៊ីថាមស៍។
បើតាមស្ថានទូតចិននៅកម្ពុជា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មានរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១២ ខែតុលាខាងមុខនេះ។
តែយ៉ាងណាក៏ដោយ ស្ថានទូតមិនអាចបញ្ជាក់លំអិតអំពីរបៀបវារៈដែលត្រូវលើកមកជជែកក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់កម្ពុជានោះទេ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបទេសសាធារណរដ្ឋប្រជាមានិតចិនលោក វ៉ាង យី បានគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីដើមឆ្នាំ២០២០។ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខាន ដោយសារការរីករាលដាលនៃវីរ៉ុសកូវីដ-១៩៕