Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា-ដាណឺម៉ាក នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការទូតសេដ្ឋកិច្ច ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី

Sang Kim | Nov 18, 2020
កម្ពុជា-ដាណឺម៉ាក នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការទូតសេដ្ឋកិច្ច ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី
Clinic narith

(បាងកក)៖ ទោះបីជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ដូចគ្នា ប៉ុន្តែកម្ពុជា និងដាណឺម៉ាក បានសន្យាបន្តពង្រឹងវិស័យការទូតសេដ្ឋកិច្ចថែមទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ខណៈដែលទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មកាលពីឆ្នាំ២០១៩ សម្រេចបានជាង ៣០០លានដុល្លារអាមេរិក។

ការសន្យានេះបានធ្វើឡើងកាលពីរសៀលថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២០ នៅក្នុងជំនួបពិភាក្សា និងសម្តែងការគួរសមរវាង ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងឯកឧត្តម ចន ថូរហ្គាដ (Jon Thorgaard) ឯកអគ្គរាជទូតដាណឺម៉ាកថ្មីប្រចាំប្រទេសកម្ពុជា ដែលមាននិវាសដ្ឋាននៅក្នុងព្រះរាជាណាចក្រថៃ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូក សោភ័ណ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងដាណឺម៉ាក និងបានជម្រាប ឯកឧត្តម ចន ថូរហ្គាដ ពីកិច្ចប្រឹងប្រែងរបស់ស្ថានទូតក្នុងការជំរុញការទូតសេដ្ឋកិច្ច ដែលផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ព្រមទាំងយុទ្ធសាស្ត្រថៃបូក១ ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ឱ្យចូលទៅកម្សាន្ត និងធ្វើធុរកិច្ចកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។

 

ជាការឆ្លើយតប ឯកឧត្តម ចន ថូរហ្គាដ បានជម្រាបជូន ឯកឧត្តម អ៊ូក សោភ័ណ អំពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ពីមនុស្សទៅសត្វស្ការ (Mink) ដែលចិញ្ចឹមនៅតាមកសិដ្ឋាន ធ្វើឱ្យប៉ះពាល់ដល់ការនាំចេញពីដាណឺម៉ាកមកកម្ពុជា។ បែបនេះក្តី ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញសុទិដ្ឋិនិយម ជាមួយការប្តេជ្ញាចិត្តបន្តជំរុញការទូតសេដ្ឋកិច្ចជាមួយប្រទេសនានារាប់ទាំងកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំហំពាណិជ្ជកម្ម ដោយសារ ឯកឧត្តមជាប្រធានក្រុមឯកអគ្គរាជទូតដាណឺម៉ាក​ នៃប្រទេសចំនួន១៧ ក្នុងតំបន់អាស៊ាន។