Alynana Media Cambodia
Icon Collap
clinic narit

យន្តហោះពិឃាត​រទម្លាក់​គ្រាប់​បែក​ល្បឿនលឿន​បំផុតរបស់ចិន រួចរាល់ជាផ្លូវការហើយ

Sang Kim | Nov 26, 2020
យន្តហោះពិឃាត​រទម្លាក់​គ្រាប់​បែក​ល្បឿនលឿន​បំផុតរបស់ចិន រួចរាល់ជាផ្លូវការហើយ
Clinic narith

ចិន នៅ​សប្តាហ៍​នេះ បាន​បញ្ចេញ​ជាផ្លូវការ​នូវ​ប្រភេទ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ល្បឿនលឿន​បំផុត និង​មាន​សមត្ថភាព​ហោះ​ឆ្លង​ទ្វីប ប្រភេទ H-20 stealth bomber ជាប្រភេទយន្តហោះពិឃាត ដោយ​អះអាង​បង្កើត​ឡើងដើម្បី​ពង្រីក​សមត្ថភាព​ការពារជាតិរបស់​ខ្លួន។

ទោះ​ជាយ៉ាង​ណា យន្ត​ហោះ H-20 stealth bomber ត្រូវ​គេ​រាយការណ៍​ថា កំពុង​ស្ថិតក្រោម​ការ​អភិវឌ្ឍន៍​នោះ​ឡើយ ប៉ុន្តែ​មន្ទីរបញ្ចាកោណ​អាមេរិក បាន​ជឿថា យន្ត​ហោះ​ទម្លាប់​គ្រប់បែក​ដ៏ទំនើប​របស់​ចិន​មួយ​នេះ គឺ​អភិវឌ្ឍន៍​រួច​រាល់​ជាស្ថាពរ​ហើយ ដោយ​មាន​សមត្ថភាព​អាច​វាយ​ប្រហារគោលដៅ​ដែន​សមុទ្រ​គ្រប់​គ្រង​ដោយ​អាមេរិក ដូចជា​កោះហ្គាម ខណៈ​អ្នក​ជំនាញ​ជឿជាក់​ថា H-20 មាន​សមត្ថភាព​ហោះ​ដល់​កោះ​ហាវៃរបស់​អាមេរិក​ទៀត​​ផង។

វិទ្យាស្ថាន Royal United Services នៅ​អង់គ្លេស ដែល​សិក្សា​ពី​ប្រព័ន្ធសុវត្ថិភាព និងការពារជាតិ បានវិភាគ​ទៅ​លើ​មូលហេតុនៅ​ពីក្រោយការ​អភិវឌ្ឍន៍​វិស័យ​យោធា​ដែន​កាអាស​របស់​ចិន និង​រុស្ស៊ី រាប់បញ្ចូល​ទាំង​យន្ត​ហោះ​ថ្ងៃអនាគត និង​អាវុធ​ទំនើបថ្មីៗ​ជាច្រើន​ទៀត។

0b5b605e-8b5e-11ea-8a72-3b4a65ec119d_image_hires_092801

ក្នុង​របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែតុលា Royal United Services សរសេរថា “សព្វាវុធ និង​គ្រាប់នុយក្លេអ៊ែរ ក៏​ដូចជាប្រព័ន្ធការពារមីស៊ីល រួមទាំង​យន្ត​ហោះ​ទម្លាប់គ្រាប់បែក H-20 អាច​បង្ហាញ​ពី​ការ​ប្រែ​ប្រួល​ខ្លាំង​ទៅ​ក្នុង​វិស័យ​ទ័ព​អាកាស​កង​ទ័ព​ចិន រាប់​បញ្ចូល​ទាំងការអភិវឌ្ឍន៍លើ​គោលការណ៍ និង​ឧបករណ៍សង្គ្រាម”។

តាម​សមត្ថភាព​សព្វាវុធ​ទំនើប​របស់​ចិន បង្ហាញ​នាពេល​កន្លងមក វា​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ឆ្លើយតប​ទៅ​កាន់គោល​ដៅ​ណាមួយ ពិសេស​តំបន់ប្រជុំ​កោះ នៃ​មហាសមុទ្រប៉ាស៊ីហ្វិក ចាប់​ពី​កោះ Kuril រហូតដល់​ទឹក​ដីជប៉ុន និង​បណ្តា​ប្រជុំ​កោះនៅហ្វីលីពីន។

ក្នុង​របាយការណ៍ដដែលសរសេរថា H-20 ជាយន្ត​ហោះ​ទម្លាប់​គ្រាប់បែក​ទំនើប និង​មាន​ឥទ្ធិពបំផុត​របស់ចិន មាន​សមត្ថភាព​ពេញលេញក្នុង​ការ​ការពារ​អំណាច​របស់​ប្រទេស​នេះ​នៅ​ក្នុង​តំបន់។

យោង​តាមសេចក្តី​រាយការណ៍​ពី​ភ្នាក់​ងារព័ត៌មាន​ក្នុង​ស្រុក​របស់ចិន H-20 មាន​សមត្ថភាព​ដឹក​គ្រាប់​បែក​សរុប ៤៥តោន រាប់បញ្ចូល​ទាំង​គ្រាប់នុយក្លេអ៊ែរ និង​ភ្ជាប់​ជាមួយ​កាំជ្រួច​បំបាំងកាយ សម្រាប់​បាញ់​ប្រឆាំង​នាវា​ចំបាំង​ទៀត​ផង។

ផែនការ​អភិវឌ្ឍន៍ យន្តហោះពិឃាត H-20 ធ្លាប់ត្រូវរដ្ឋាភិបាល​ប៉េកាំង ប្រកាស​ជាផ្លូវការ​ចាប់​តាំង​ពី​ឆ្នាំ ២០១៦ ដោយ​អះអាង ត្រូវ​ការ​ពេល​ ៥ឆ្នាំ​ដើម្បី​អភិវឌ្ឍន៍ មុន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​វិស័យ​ដែន​អាកាស​ចិន៕