នៅក្នុងពេលបច្ចុប្បន្នមាសស្ថិតនៅក្នុងតម្លៃ២១៧០ដុល្លារក្នុងមួយតម្លឹង ដោយបានធ្លាក់ចុះ៣០០ដុល្លារក្នុងរយៈពេលពីរខែចុងក្រោយ បន្ទាប់ពីបានឡើងខ្ពស់កាលពីចុងខែសីហា ឆ្នាំ២០២០។
នៅក្នុងឆ្នាំ២០២១ មាសអាចនិងកើនឡើងដល់២៤៧០ដុល្លារវិញក្នុងខែកុម្ភៈ ដោយសាតែរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិចដែលនឹងដឹកនាំដោយលោក Joe Bidenដែលនឹងត្រូវចូលកាន់តំណែងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ព្រោះលោកមានគោលនយោបាយខុសពីលោកTrump ទាំងគោលនយោបាយប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ និងគោលនយោបាយការបរទេស លើកលែងតែគោលនយោបាយហិរញ្ញវត្ថុដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។
លោក Biden បានដាក់គោលដៅក្នុងការកំចាត់ និងការពារមេរោគកូវីដ១៩ជាអត្ថិភាពស្របពេលជាមួយគ្នានោះដែរ លោកក៏បានចេញនៅគោលនយោបាយស្តារទំនាក់ទំនងឡើងវិញជាមួយពិភពលោកទាំងមូល។ ចំណែកឯគោលនយោបាយហិរញ្ញវត្ថុរបស់លោកគឺនិងបញ្ចេញលុយរាប់ពាន់ពាន់លានដុល្លារបន្ថែមទៀតដើម្បីជួយស្ដារសេដ្ឋកិច្ចសហរដ្ឋអាមេរិក។ ចំណុចនេះហើយដែលនឹងធ្វើអោយតម្លៃមាសនឹងកើនឡើងបន្ថែមទៀត ព្រោះនៅពេលដែលចំនួនលុយដុល្លារចរាចរណ៍លើពិភពលោកកាន់តែច្រើននោះ អតិផរណានៃលុយដុល្លារកាន់តែខ្លាំង ដែលធ្វើអោយតម្លៃមាសកាន់តែឡើងថ្លៃ។
ដូចដែរយើងគ្រប់គ្នាបានដឹងហើយថា មាសគឺជាលោហធាតុមានតម្លៃដែលមនុស្សទូទាំងពិភពលោកត្រូវការសម្រាប់ទប់ស្កាត់នូវហានិភ័យនៃភាពអស្ថេរភាពទាំងឡាយ ដូចជាក្នុងពេលវិបត្តិសេដ្ឋកិច្ច នយោបាយ និងសង្គ្រាមជាដើម។ ដូច្នេះហើយមាសនឹងកាន់តែមានតម្លៃខ្ពស់ទៅៗនៅក្នុងពេលអនាគត។