Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងទេសចរណ៍ បានចំរៀបផែនការមេបង្កើតចំណតយន្ដហោះលើទឹកជាលើកទឹកដំបូងក្នុងខេត្ដមណ្ឌលគិរី

Sang Kim | Nov 27, 2020
ក្រសួងទេសចរណ៍ បានចំរៀបផែនការមេបង្កើតចំណតយន្ដហោះលើទឹកជាលើកទឹកដំបូងក្នុងខេត្ដមណ្ឌលគិរី
Clinic narith

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដី​ការក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំមួយស្ដីពី ផែនការមេដើម្បីអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី។ នៅក្នុងឱកាសនោះឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា តំបន់ប្រជុំជនស្រុកកោះញែក មានសក្ដានុពលជាតំបន់កសិទេសចរណ៍ ពិសេសអាចរៀបចំជាចំណតយន្តហោះលើទឹក (Water Plane) នៅទន្លេស្រែពក នៃស្រុកកោះញែក។

ឯកឧត្ដម បានបញ្ជាក់ថា តំបន់ប្រជុំជនស្រុកកោះញែក មានសក្ដានុពលជាតំបន់កសិទេសចរណ៍ ពិសេសអាចរៀបចំជាចំណតយន្តហោះលើទឹក (Water Plan) នៅទន្លេស្រែពកនៃស្រុកកោះញែក។ ថ្វីដ្បិតទន្លេស្រែពកមិនអំណោយផលដល់ការធ្វើនាវាចរទេសចរណ៍ ឬដឹកជញ្ជូនមិនបានក៏ពិតមែន (ដោយសារសម្បូរថ្មប៉ប្រះទឹក) តែគេអាចរៀបចំជាចំណតយន្តលើទឹកដូចបណ្ដាប្រទេសមួយចំនួន ដែលឱ្យយន្តហោះហោះហើរមកកាន់តំបន់បឹងទន្លេសាប ឬទៅកាន់កោះរ៉ុងបានទៀតផង។

លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍ បានបង្ហើបថា ផែនការអភិវឌ្ឍប៉ូលទេសចរណ៍ធំៗចំនួន ៦ ត្រូវបានគណៈកម្មការអន្តរក្រសួងជ្រើសរើសកំណត់ និងដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២០-២០៣៥។ 

ប៉ូលទេសចរណ៍ធំៗទាំង ៦ រួមមាន៖ តំបន់អេកូទេសចរណ៍ក្នុងដែនជម្រកសត្វព្រៃ តំបន់របៀងអេកូទេសចរណ៍និងទេសចរណ៍ជនជាតិដើមភាគតិច តំបន់ក្រុងសែនមនោរម្យ តំបន់អាកាសយានដ្ឋានមណ្ឌលគិរីនៅស្រុកអូររាំង តំបន់សមាហរណកម្មច្រកទ្វារព្រំដែន និងតំបន់ប្រជុំជនស្រុកកោះញែក ខាងលើផ្ទាល់តែម្តង។

ឯកឧត្តម ថោង ខុន បានបន្តថា ក្រោយទទួលបានការផ្ដល់យោបល់ខាងលើនេះហើយ ក្រុមការងារជំនាញនឹងសរសេរបន្ថែមនូវធាតុចូលសំខាន់ៗមួយចំនួនទៀតពីអន្តរក្រសួង-ស្ថាប័ន ដើម្បីរៀបចំជាសេចក្ដីព្រាងចុងក្រោយ នឹងបន្តដាក់ជូនគណៈកម្មការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិនៅចុងខែធ្នូ ឆ្នាំ២០២០។ បន្ទាប់ពីបានឯកភាពពីគណៈកម្មការនេះហើយ នឹងបន្តដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំ២០២១ ខាងមុខតែម្ដង៕