Alynana Media Cambodia
Icon Collap
clinic narit

សម្ដេច ហ៊ុន សែន មិនអាចចាក់វ៉ាក់សាំងកូវីដ១៩របស់ចិនបានទេព្រោះតែមូលហេតុមួយនេះ

Admin Alynana | Feb 05, 2021
សម្ដេច ហ៊ុន សែន មិនអាចចាក់វ៉ាក់សាំងកូវីដ១៩របស់ចិនបានទេព្រោះតែមូលហេតុមួយនេះ
Clinic narith

សម្តេចតេជោ ហ៊ុន សែន៖ ជនរួមជាតិជាទីគោរពស្រឡាញ់! ខ្ញុំទើបបានទទួលព័ត៍មានតាមរយៈក្រសួងសុខាភិបាលដែលបានទទួលលិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ថាវ៉ាក់សាំងឈ្មោះ សុីណូហ្វាម(Sinopharm) ចាក់បានតែមនុស្សមានអាយុពី១៨ឆ្នាំទៅ៥៩ឆ្នាំតែប៉ុណ្ណោះ។

សម្រាប់ខ្ញុំដែលមានអាយុជាង៦៨ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ។ ដូចនេះគំរោងចាក់វ៉ាក់សាំង ដែលគ្រោងចាក់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំ ទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើនមានអាយុលើសពី ៦០ឆ្នាំទៅហើយ មិនអាចចាក់បានទេ។

សម្រាប់កម្មវិធី ចេញទៅទទួលជំនួយ វ៉ាក់សាំងនៅព្រលានយន្ដ  ហោះនាល្ងាច ថ្ងៃ៧កុម្ភៈនៅរក្សាទុកដដែល៕