រហូតដល់ម៉ោង០៧:៣០ព្រឹកថ្ងៃទី១៧ កុម្ភ:២០២១យើងពុំរកឃើញករណីជំងឺកូវីដ-១៩នាំចូលថ្មីទេនិងមានជាសះស្បើយ១នាក់ (ពលករខ្មែរនៅខេត្តបន្ទាយមានជ័យ)។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប ៤៧៩នាក់ដដែលចំនួនសំរាកពេទ្យនៅសល់៩នាក់និងចំនួនជាសះស្បើយសរុប៤៧០នាក់និងស្លាប់គ្មាន ។ជំងឺកូវីដ-១៩នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ចដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះបើមិនចាំបាច់ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នាឈរជជែកគ្នាគម្លាតពីគ្នា ។ ល។យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥