Alynana Media Cambodia
Icon Collap
clinic narit

ឪកាសល្អសម្រាប់យុវនារី HER PROJECT មានសិក្ខាសាលាបង្រៀនពីជំនាញឌីជីថលដំបូងគេសម្រាប់យុវនារី

Admin Alynana | Feb 18, 2021
ឪកាសល្អសម្រាប់យុវនារី HER PROJECT មានសិក្ខាសាលាបង្រៀនពីជំនាញឌីជីថលដំបូងគេសម្រាប់យុវនារី
Clinic narith

ភ្នំពេញ -- គិតត្រឹមខែមករា ឆ្នាំ ២០២១ ប្រទេសកម្ពុជាមានកំណត់ត្រាអ្នកប្រើប្រាស់អ៊ីនធឺណេតចំនួន ៨,៨៦ លាននាក់ ដែលបង្ហាញថាជំនាញឌីជីថលពិតជាមានសារៈសំខាន់ណាស់ ដើម្បីទទួលបានជោគជ័យនៅក្នុងពិភពដែលពោពេញដោយបច្ចេកវិទ្យា។ ជាមួយនេះដែរ ការចូលរួមរបស់ស្ត្រីនៅក្នុងពិភពឌីជីថលគឺជាកត្តាចាំបាច់ ដើម្បីបង្កើតសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដែលស្មើភាព។

នៅកំឡុងថ្ងៃទី ២៧​ ដល់ ៣១ ខែមករា ឆ្នាំ ២០២១ កម្មវិធី Her Project: Digital Edition បានរៀបចំដំណាក់កាលទី ១ នៃគម្រោងជាសិក្ខាសាលាបានយ៉ាងជោគជ័យដែលប្រព្រឹត្តឡើងរយៈពេល ៥ ថ្ងៃ។ តាមរយៈសិក្ខាសាលានេះ សិស្សនិស្សិតស្រីចំនួន១៥នាក់មកពី ៤ ខេត្ត - ក្រុងបានរៀនជំនាញសំខាន់ៗអំពី ការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយ ការយល់ដឹងអំពីសហគមន៍ យុទ្ធនាការឌីជីថល និងជំនាញគ្រប់គ្រងគម្រោង។

5E301BAA-3D8C-4569-856C-6B97EAC94BF0

ក្រោមជំនួយពីមូលនិធិ​ Alumni Engagement Innovation Fund និង គាំទ្រដោយ​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា កម្មវិធី HER Project: Digital Edition បានផ្តួចផ្តើមឡើងក្នុងគោលបំណងបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងការធ្វើការងារសង្គម និងសកម្មភាពឌីជីថល។ នៅកំឡុងពេលកម្មវិធី អ្នកចូលរួមបានឆ្លងកាត់វគ្គបណ្តុះបណ្តាល វគ្គចែករំឡែក ដំណើរទស្សនកិច្ចនៅស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា និងការរៀបចំគំរោងធ្វើយុទ្ធនាការផ្សព្វផ្សាយខ្នាតតូចដើម្បីសហគមន៍របស់ពួកគេ ក៏ដូចជាគម្រោងឌីជីថលទាក់ទងទៅនឹងសារៈសំខាន់នៃការយល់ដឹងអំពីអំពីប្រពន្ធផ្សព្វផ្សាយ។

 “ដើម្បីទទួលបានភាពជោគជ័យនៅថ្ងៃអនាគត ប្រទេសនិមួយៗត្រូវតែផ្ដល់សក្ដានុពលទៅដល់ក្មេងស្រី និងនារីនៅគ្រប់វិស័យ ជាពិសេសវិស័យបច្ចេកវិទ្យា។” ជាប្រសាសន៏របស់លោក Chad Roedemeier ដែលជាមន្រ្តីទំនាក់ទំនងសាធារណៈរបស់ស្ថានទូតអាមេរិក។ “សហរដ្ឋអាមេរិកពិតជាមានមោទនភាពដែលបានជួយដល់និស្សិតស្រីទាំង១៥រូប ដែលនឹងអាចក្លាយជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យានាថ្ងៃអនាគតរបស់កម្ពុជា”។

 D366C680-A8E9-4667-91DE-EA26BC61EDE0

ឆ្លើយយតបទៅនឹងស្ថានភាពបច្ចុប្បន្ននៃជំងឺ កូវីដ-១៩ អ្នករៀបចំគម្រោង HER Project និងអ្នកចូលរួមទាំងអស់បានចាត់វិធានការបង្ការទុកជាមុននិងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងតឹងរឹងក្នុងរយៈពេលនៃការចូលរួមទាំងមូល។

គម្រោងនេះបានសហការជាមួយក្រុមដៃគូចម្រុះរាប់ចាប់ពីនិស្សិតក្មេងៗ ក្រុមសង្គមស៊ីវិល រហូតដល់អ្នកជំនាញ

ដែល​​​ជួយ​​បង្ហាញបន្ថែមទៀតពីគោលដៅនៃគម្រោង និងលើកកម្ពស់ការយល់ដឹងនិងការផ្តល់សិទ្ធិអំណាច

ដល់ស្ត្រី​ក្នុងការកសាងនិងអភិវឌ្ឍសហគមន៍របស់ពួកគេ។

ទំនាក់ទំនងតាមរយៈ 

សុខ សុភ័ក្រ្តបញ្ញា

ស្ថាបនិក / ប្រធានគំរោង

+855 77 923 227