Alynana Media Cambodia
Icon Collap
clinic narit

អាស៊ានបានជំរុញឲ្យប្រទេសដែលជាសមាជិកជួយស្តារភាពមិនប្រក្រតីនៅមីយ៉ាន់ម៉ា

Admin Alynana | Feb 19, 2021
អាស៊ានបានជំរុញឲ្យប្រទេសដែលជាសមាជិកជួយស្តារភាពមិនប្រក្រតីនៅមីយ៉ាន់ម៉ា
Clinic narith

ប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរីបានឯកភាពគ្នាកាលពីថ្ងៃព្រហស្បតិ៍ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលការសន្ទនាប្រកបដោយការស្ថាបនា និងជួយស្តារភាពប្រក្រតីនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សេចក្តីថ្លែងការណ៍ផ្លូវការមួយដែលបានចេញផ្សាយនៅក្នុងប្រទេសសិង្ហបុរីបាននិយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានជួបជាមួយសមភាគីសិង្ហបុរីលោក Vivian Balakrishnan នៅប្រទេសសិង្ហបុរីដើម្បីពិភាក្សាអំពីវិបត្តិមីយ៉ាន់ម៉ា ។

រដ្ឋមន្រ្តីទាំងពីរបានសម្តែងការគាំទ្ររបស់ពួកគេសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីប្រទេសមីយ៉ាន់ម៉ាដែលនឹងត្រូវកោះប្រជុំឆាប់ៗនេះ ។

ទាំងលោកស្រី Marsudi និងលោក Balakhrisnan ជឿជាក់ថា កិច្ចប្រជុំនេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរទស្សនៈគ្នាប្រកបដោយលក្ខណៈស្ថាបនា និងកំណត់ផ្លូវឆ្ពោះទៅមុខ ។

ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិបត្តិបច្ចុប្បន្នលោក Balakrishnan បានទទូចថាមិនគួរមានអំពើហិង្សាប្រឆាំងនឹងជនស៊ីវិលដែលគ្មានអាវុធឡើយ ហើយគ្រប់ភាគីពាក់ព័ន្ធគួរតែបង្ហាញការអត់ធ្មត់ ។

លោករដ្ឋមន្រ្តីបាននិយាយថា “ជាពិសេសគ្រាប់កាំភ្លើងពិតមិនគួរត្រូវបានបាញ់ទៅលើជនស៊ីវិលដែលគ្មានអាវុធឡើយទោះនៅក្នុងកាលៈទេសៈណាក៏ដោយ ។

ទន្ទឹមនោះកាលពីថ្ងៃពុធលោកស្រី Marsudi បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសព្រុយណេដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន និងបានជួបជាមួយស្ដេចស៊ុលតង់គឺព្រះអង្គម្ចាស់ Hassanal Bolkiah ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

លោកស្រី Marsudi បាននិយាយថា ឥណ្ឌូណេស៊ីនឹងបន្តពិគ្រោះយោបល់ជាមួយសមាជិកអាស៊ានដទៃទៀតលើកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស ។

លោកស្រីបានពន្យល់ថា “ក្នុងនាមជាគ្រួសារអាស៊ាន វាជាការទទួលខុសត្រូវរបស់សមាជិកទាំងអស់ក្នុងការគោរពរាល់អ្វីដែលចែងនៅក្នុងធម្មនុញ្ញរបស់អង្គការ” ៕