Alynana Media Cambodia
Icon Collap
clinic narit

វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ឈាន​មក​ដល់​របត់​ថ្មី​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍

Admin Alynana | Feb 25, 2021
វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ឈាន​មក​ដល់​របត់​ថ្មី​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍
Clinic narith

វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ឈាន​មក​ដល់​របត់​ថ្មី​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​នៅពេល​ក្រុម​អ្នក​គាំទ្រ​របប​យោធា​នៅ​ទីក្រុង​រ៉ង់ហ្គូន បាន​វាយ​ប្រហារ​ក្រុម​បាតុករ​ ដែល​ប្រឆាំង​ការផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ថ្ងៃ​ទី១ ​ខែកុម្ភៈ។​

អំពើ​ហិង្សា ​បានកើត​ឡើង​មួយ​ថ្ងៃ​ដែល​បានចាប់​ផ្តើម​នៅពេល​អ្នក​គាំទ្រយោធា​រាប់រយ​នាក់​ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​នៅ​កណ្តាល​ទីក្រុង​រ៉ង់ហ្គូន។​ ទីភ្នាក់ងារ​សារ​ព័ត៌មាន ​AP​ បាន​រាយ​ការណ៍​ថា​ ក្រុម​អ្នក​គាំទ្រ​យោធា​ កំពុងតែ​ដើរ​ក្បែរ​ស្ថានីយ​រថភ្លើង​កណ្តាល​ទីក្រុង​នៅពេល​ដែលពួក​គេត្រូវអ្នក​ឈរ​មើល​ចំអក​ ហើយ​ពួកគេ​បាន​តបតវិញ​ដោយ​បាញ់​គ្រាប់​ចំពាម ​និង​គប់​ដុំ​ថ្មលើ​អ្នក​ឈរ​មើល។​

វីដេអូ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម បង្ហាញ​ពីក្រុម​បាតុករ​គាំទ្រ​យោធា​ជាច្រើន​នាក់​បាន​វាយ​បុរសម្នាក់​នៅមុខ​អគារ​ការិយាល័យ​ដោយយ៉ាង​ហោច​ណាស់​បាតុករ​ម្នាក់​កាន់​កាំបិត។​

បាតុកម្ម​ប្រជាជន​ប្រឆាំងរដ្ឋ​ប្រហារ​មាន​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ជារៀង​រាល់ថ្ងៃ ចាប់តាំង​ពី​យោធា​បាន​ឃុំខ្លួន​លោកស្រី ​អោង សានស៊ូជី​ មេ​ដឹកនាំ​ពិត​ប្រាកដ​ និង​សមាជិក​ដទៃ​ទៀត​នៃ​រដ្ឋាភិបាល​ស៊ីវិល​កាល​ពី​ថ្ងៃ​ទី១​ ខែកុម្ភៈ ​ដោយ​អះអាង​ថា​ មាន​ការលួច​បន្លំ​យ៉ាង​ទូលំ​ទូលាយ​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែ​វិច្ឆិកា​ ដែល​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ​របស់​លោកស្រី​ អោង សានស៊ូជី បានឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី។​

មនុស្ស​បីនាក់ ​ត្រូវ​បាន​សម្លាប់​ជាលទ្ធផល​នៃ​ការតវ៉ា​ប្រចាំថ្ងៃ​ដែល​ពីរ​នាក់បាន​ស្លាប់​ កាល​ពី​ថ្ងៃសៅរ៍​នៅ​ទីក្រុង​ Mandalay ដែល​ម្នាក់ជាក្មេង​ប្រុស​ជំទង់​នៅពេលប៉ូលិស ​និង​កង​កម្លាំង​សន្តិសុខ ​បានបាញ់​គ្រាប់​កាំភ្លើង​ពិត​និង​គ្រាប់ជ័រ​ ឧស្ម័នបង្ហូរ​ទឹក​ភ្នែក​ និងបាញ់​ទឹក​លើ​បាតុករ។​

បាតុកម្ម​ទ្រង់ទ្រាយ​ធំកាល​ពី​ថ្ងៃចន្ទ​រួម​ជាមួយ​កូដកម្ម​ទូទៅ ​បាន​ធ្វើឡើង​ដើម្បី​ប្រឆាំង​នឹង​ការ​ព្រមាន​ដ៏​ចម្លែក​របស់​របប​យោធា​កាលពី​មួយ​ថ្ងៃ​មុន​ថា ក្រុមអ្នក​តវ៉ា​ធ្វើ​ដំណើរ​តាម​«ផ្លូវ​ប្រឈម​មុខ​គ្នា​ដែល​ពួកគេ​នឹង​ត្រូវ​បាត់​បង់ជីវិត»៕​