Alynana Media Cambodia
Icon Collap
clinic narit

ការអភិវឌ្ឍន៍ដែលផ្ដោតទៅលើប្រជាជន មានភាពសមស្របសម្រាប់អេកូទេសចរណ៍នៅក្នុងបរិបទប្រទេសកម្ពុជា

Admin Alynana | Apr 15, 2021
ការអភិវឌ្ឍន៍ដែលផ្ដោតទៅលើប្រជាជន មានភាពសមស្របសម្រាប់អេកូទេសចរណ៍នៅក្នុងបរិបទប្រទេសកម្ពុជា
Clinic narith

ការអភិវឌ្ឍន៍ដែលផ្ដោតទៅលើប្រជាជន មានភាពសមស្របសម្រាប់អេកូទេសចរណ៍នៅក្នុងបរិបទប្រទេសកម្ពុជា ពីព្រោះវាបានគាំទ្រដល់ការអភិវឌ្ឍ សហគមន៍ ការគ្រប់គ្រងធនធានធម្មជាតិនិងលើកស្ទួយជីវភាពរបស់ប្រជាជនមូលដ្ឋាន។ 

ឃុំជ្រាវ គឺជាឃុំមួយដែលមានសក្តានុពលខ្លាំងសម្រាប់ការអភិវឌ្ឍផលិតផលទេសចរណ៍ ដោយរួមបញ្ចូលគ្នារវាងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ពីព្រោះតំបន់នេះមានចម្ងាយ ត្រឹមតែ ១៣ គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងសៀមរាប ជាពិសេសសហគមន៍មួយនេះមានទីតាំង ស្ថិតនៅលើបឹងទន្លេសាបផងដែរ។ អ្នកទេសចរណ៍អាចរីករាយនឹងសម្រស់ធម្មជាតិ ទស្សនា បក្សាបក្សី និងឈ្វេងយល់អំពីជីវិតរស់នៅរបស់ប្រជាជនក្នុងតំបន់។

ដោយសារតែមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ ត្រូវបានចុះក្នុងបញ្ជីជាអង្គការមិនមែនរដ្ឋាភិបាល នៅឯក្រសួងមហាផ្ទៃ មជ្ឈមណ្ឌលនេះមានដែនកំណត់ក្នុងការពង្រីកសេវាកម្មរបស់ខ្លួន។ តាមបទដ្ឋានផ្លូវច្បាប់សហគមន៍អេកូទេសចរណ៍ (CBET) ត្រូវតែចុះឈ្មោះនៅក្នុងក្រសួង បរិស្ថាន។ ជាលទ្ធផល មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ មិនអាចកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ និង ធ្វើពិពិធកម្មផលិតផលទេសចរណ៍នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាននោះឡើយ។ 

នាពេលអនាគត វិស័យអេកូទេសចរណ៍នៅក្នុងឃុំជ្រាវ អាចត្រូវបានធ្វើឲ្យប្រសើរឡើងតាមរយៈ៖ (១) ការពង្រឹងសូចនាករដែលបានអនុវត្តន៍មិនបានល្អនៃសន្ទស្សន៍ការប្រកួតប្រជែងទេសចរណ៍ និងការធ្វើដំណើរ (២) ការប្រឹក្សាយោបល់ជាមួយស្ថាបនាំពាក់ពន្ធ័អំពីលទ្ធភាពធ្វើឱ្យ មជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះពារាំង ក្លាយជាសហគមន៍-អេកូទេសចរណ៍ដោយស្របច្បាប់ (៣) កែលម្អហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់បង្កើនសេវាកម្មទេសចរណ៍ដែលមានការ ទាក់ទាញ និង (៤) ពង្រឹងសេវាកម្មរបស់សហគមន៍អេកូទេសចរណ៍ (CBET) ដោយ គណនេយ្យភាព និងតម្លាភាព៕

ប្រភព: AVI210411_AVI_Policy_Brief,_Issue_2021,_N_05_NGUONPHAN_Pheakdey,_SOK