មីយ៉ាន់ម៉ា: រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសរាប់ម៉ឺននាក់ខណៈការតវ៉ានៅតែបន្តរាលដាលនៅក្នុងប្រទេសបន្ទាប់ពីរដ្ឋប្រហារ។យោងតាមសេចក្តីថ្លែងការណ៍មួយនៅលើវិទ្យុនិងទូរទស្សន៍រដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី១៧ខែមេសាលោកនាយឧត្តមសេនីយ៍MinAungHlaingមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាបានចេញការលើកលែងទោសនិងដោះលែងអ្នកទោស២៣.០៤៧នាក់នៃប្រទេសនេះក្នុងនោះមានជនបរទេស ១៣៧នាក់។ជនបរទេសដែលលើកលែងទោសនឹងត្រូវនិរទេសចេញពីប្រទេសមីយ៉ាន់ម៉ា។
លើសពីនេះនាយឧត្តមសេនីយ៍Hlaingក៏បានកាត់បន្ថយការកាត់ទោសចំពោះទណ្ឌិតផ្សេងទៀត។ការដោះលែងអ្នកទោសមុនពេលជាទម្លាប់ក្នុងថ្ងៃឈប់សម្រាកសំខាន់ៗនៅមីយ៉ាន់ម៉ា។ប៉ុន្តែនេះជាលើកទី ២ហើយដែលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានធ្វើដូច្នេះចាប់តាំងពីការផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់ទីប្រឹក្សារដ្ឋលោកស្រីAungSanSuuKyiកាលពីខែកុម្ភៈដែលនាំឱ្យមានបាតុកម្មរីករាលដាលពាសពេញប្រទេស។
កាលពីមុនអ្នកទោសចំនួន២៣.៣១៤ នាក់ត្រូវបានលើកលែងទោសនៅថ្ងៃUnion Day ថ្ងៃទី១២ ខែកុម្ភៈដែលជាថ្ងៃឈប់សម្រាកគោរពដល់សាមគ្គីភាពផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។យោងតាមសមាគមទ្រទ្រង់អ្នកទោសនយោបាយក្រុមបាតុករយ៉ាងតិច៧២៦នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។
អង្គការនេះបាននិយាយថាមនុស្ស ២.៧២៨ នាក់រួមទាំងលោកស្រីAung San Suu Kyi កំពុងស្ថិតក្នុងការឃុំឃាំងរបស់យោធា។នៅថ្ងៃទី១៦ ខែមេសាក្រុមប្រឆាំងកងទ័ពមីយ៉ាន់ម៉ាបានប្រកាសបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិដោយមានសមាជិកសភាដែលត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារមេដឹកនាំបាតុករប្រឆាំងនឹងរបបនយោបាយនិងក្រុមជនជាតិភាគតិច។
គោលដៅមួយនៃ“រដ្ឋាភិបាលរួបរួម”គឺដើម្បីទទួលបានការគាំទ្រនិងការទទួលស្គាល់ពីសហគមន៍អន្តរជាតិ៕
យោងតាមCNA