បណ្ឌិត ឆេង គីមឡុង៖ វ៉ាក់សាំងជាតិនិយម កើតឡើងដោយសកម្មភាពរបស់ប្រទេសមួយចំនួនតូច ដែលផ្តល់អាជ្ញាប័ណ្ណទៅដល់ក្រុមហ៊ុនឯកជនណាមួយ នៅក្នុងការផលិត និងផ្គត់ផ្គង់ ដើម្បីតែផ្តល់ឲ្យតែប្រជាជនរបស់ខ្លួន។
ឧទាហរណ៍ដូចជាអាមេរិក អង់គ្លេស ឥណ្ឌា និងបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប បានស្តុកទុកនូវវ៉ាក់សាំងច្រើន ហើយប្រទេសមួយចំនួនទៀត បានបញ្ជារទិញនៅក្នុងចំនួនច្រើន តាំងពីជាងកន្លះឆ្នាំមុនម៉្លេះ។ ហើយទង្វើបែបនេះ គឺផ្ទុយទៅនឹងក្របខណ្ឌគោលការណ៍នៃប្រព័ន្ធពហុភាគីនិយម ឬក៏សណ្តាប់ធ្នាប់អន្តរជាតិមួយចំនួន ដូចជាការរារាំង ឬការរឹតត្បិតការនាំចេញនូវវ៉ាក់សាំងជាដើម។