Alynana Media Cambodia
Icon Collap
clinic narit

អាមេរិក កំពុងផលិតបានវ៉ាក់សាំងមួយប្រភេទដែលចាក់តែមួយដូសអាចមានប្រសិទ្ធភាពការពារកូវីដបាន

Admin Alynana | Apr 22, 2021
អាមេរិក កំពុងផលិតបានវ៉ាក់សាំងមួយប្រភេទដែលចាក់តែមួយដូសអាចមានប្រសិទ្ធភាពការពារកូវីដបាន
Clinic narith

ជាក់ស្តែងគេឃើញថា ប្រទេសមួយចំនួនដូចជា ចិន រុស្សី អង់គ្លេស និង អាមេរិក ជាដើមសុទ្ធតែបានផលិតវ៉ាក់សាំងបានដោយជោគជ័យដើម្បីផ្គត់ផ្គង់ប្រជាជននៅក្នុងប្រទេសខ្លួន និងនាំចេញទៅកាន់ប្រទេសដែលខ្វះខាតដទៃផ្សេងទៀត។

សម្រាប់អាមេរិក ផលិតបានវ៉ាក់សាំងមួយប្រភេទដែលចាក់តែមួយដូសមានប្រសិទ្ធភាពអាចការពារកូវីដបានដូចគ្នា។ វ៉ាក់សាំងនោះមានឈ្មោះថា ចនសុន & ចនសុន (Johnson & Johnson) ត្រូវបានអភិវឌ្ឍន៍និងផលិតឡើងដោយក្រុមហ៊ុននៅក្នុងស្រុក Janssen Pharmaceutical Companies។ ចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំងចាក់តែមួយដូសនេះវិញ គឺមានប្រសិទ្ធភាពការពារកូវីដរហូតដល់ ៨៥%។ ដោយកំណត់អាយុប្រជាជនចាប់ពី ១៨ឆ្នាំឡើងទៅទើបអាចចាក់បាន។ វ៉ាក់សាំងនេះ អាចរក្សាទុកនៅក្នុងសីតុណ្ហភាពចន្លោះពី ២អង្សារសេ ដល់ ៨អង្សារសេ រយៈពេល៣ខែ។

 

យ៉ាងណាមិញ វ៉ាក់សាំង ចនសុន & ចនសុន ត្រូវបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ដោយរដ្ឋបាលចំណីអាហារនិងឱសថរបស់អាមេរិក កាលពីខែកុម្ភៈកន្លងទៅ ក្នុងយុទ្ធនាការ ទប់ស្កាត់ការរីកសាយភាពនៃជំងឺកូវីដ១៩ ដែលបានសម្លាប់ជីវិតប្រជាជនអាមេរិកអស់រាប់សែននាក់៕

ប្រភពៈ Google