Alynana Media Cambodia
Icon Collap
clinic narit

សូមមកទទួលវ៉ាក់សាំងដោយសុវត្ថិភាព​ ជាជាងប្រជ្រៀតគ្នាក្នុងហានិភ័យនៃការចម្លងវីរុសកូវីដ-១៩​ ៖

Admin Alynana | May 01, 2021
សូមមកទទួលវ៉ាក់សាំងដោយសុវត្ថិភាព​ ជាជាងប្រជ្រៀតគ្នាក្នុងហានិភ័យនៃការចម្លងវីរុសកូវីដ-១៩​ ៖
Clinic narith

ភ្នំពេញ៖ មកទទួលវ៉ាក់សាំងកូវីដ-១៩ ដោយសុវត្ថិភាពមិនត្រូវមកទទួលយកការចម្លងវីរុសកូវីដ-១៩ នៅកន្លែងចាក់វ៉ាក់សាំងនោះឡើយ អត្ថបទដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១

ខ្ញុំសូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងអស់មេត្តាជ្រាបថា៖ ដំណើរ ការចាក់វ៉ាក់សាំងកូវីរដ-១៩សម្រាប់បុគ្គលអាយុចាប់ពី ១៨ឆ្នាំឡើង នៅខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌពោធិសែនជ័យ ក្នុងរាជធានីភ្នំពេញ បាននិងកំពុងតែដំណើរការចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នេះតទៅ។ ការចាត់ចែងរៀបចំសម្របសម្រួលជូនបងប្អូន និងការផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ គឺមានការ ទទួលខុសត្រូវរៀបចំចាត់ចែងចាក់ដោយ អនុគណកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ក្រសួងការពារជាតិ មានកិច្ច សហការសម្របសម្រួលដោយរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាននៅតាមខណ្ឌនិមួយៗ។

វ៉ាក់សាំងស៊ីណូរ៉ាក់ និងស៊ីណូហ្វាម ចំនួន ៩០ម៉ឺនដូស (សម្រាប់ដូសទី១ និងដូសទី២ ត្រូវបាន ប្រគល់ជូនទៅ អនុគណកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ដោយ គវក-១៩ រួចហើយដែរ។ អាជ្ញាធរមូលដ្ឋាន នឹងមានការចាត់ចែងឱ្យបងប្អូនដែលមានអាយុ ១៨ឆ្នាំឡើង បានមកចាក់វ៉ាក់សាំងនេះ ដោយមានវេន មានពេលវេលា និងទៅតាមថ្ងៃនិមួយៗ ដើម្បីបញ្ចៀសបាននូវការកកស្ទះមនុស្ស ដែលអាចជា ការបង្កហានិភ័យនៃការចម្លងជំងឺកូវីដ-១៩។ ការចាក់វ៉ាក់សាំងកូវីដ-១៩ នាពេលនេះ ក៏បាន នឹងកំពុងតែប្រព្រឹត្ត ទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់បងប្អូនមានអាយុ ១៨ឆ្នាំឡើង ដែលរស់នៅក្នុងខណ្ឌទាំង៤ នេះ បានទទួលវ៉ាក់សាំងកូវីដ-១៩ នេះ គ្រប់ៗគ្នារួចរាល់ទាំង ២ដូស មិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេស នោះឡើយ។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋនៅតាមខណ្ឌទាំង៤ខាងលើ មេត្តារក្សាសណ្តាប់ធ្នាប់ល្អមានវិន័យត្រឹមត្រូវរក្សាបាននូវវិធានការការពារ (ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១, ៥ម៉ែត្រឡើង) ជាចាំបាច់ មានការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនៅតាមទីតាំងចាក់វ៉ាក់សាំងនិមួយៗប្រសិនបើមិនទាន់ដល់វេនរបស់ខ្លួនទេនោះ មិនត្រូវមកប្រជ្រៀតគ្នា សូមមេត្តារងចាំដល់វេន ដល់ថ្ងៃកំណត់ដែល រៀបចំដោយអាជ្ញាធរមូលដ្ឋាន ចៀសវាងការមកជាន់ពេលគ្នានៅថ្ងៃតែមួយ ធ្វើឱ្យមានការកកកុញមនុស្សច្រើន ដែលអាចចម្លងជំងឺកូវីដ-១៩ បានគ្រប់ពេលវេលានៅទឹកកកុញនោះ និងត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុត ហើយនឹងត្រូវចងចាំថា “យើងមកទទួលយកវ៉ាក់សាំងកូវីដ-១៩ មិនមែនមកទទួលយកសកូវីដ-១៩ មុនពេលបានចាក់ វ៉ាក់សាំងនោះឡើយ” ។ 

ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺដើម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ កាត់បន្ថយបាន នូវអត្រាសម្រាកពេទ្យ និងអត្រាស្លាប់ ដែលបណ្តាលមកពីការវាយលុកនៃសត្រូវអត់ស្រមោលកូវីដ-១៩ នៅក្នុង សរីរាង្គកាយរបស់យើង ហើយយើងក៏មិនចង់មកទទួលយកការចម្លងវីរុសកូវីដ-១៩ នៅកន្លែងដែលប្រជ្រៀតគ្នា ដើម្បីចាក់វ៉ាក់សាំងនេះដែរ។ សុខភាពរបស់បងប្អូន គឺបានមកពីការអនុវត្តការការពារផ្ទាល់ខ្លួន ដោយមិនមាន អ្នកណាអាចជួយធ្វើជំនួសបានឡើយ ការឆ្លងជំងឺកូវីដ-១៩ ឬមិនឆ្លង អាស្រ័យលើបុគ្គលផ្ទាល់ដែលជាអ្នកអនុវត្តនូវវិធានការការពារកុំឱ្យមានការចម្លងវីរុសកូវីដ-១៩។

សូមកុំភ្លេចថា បុគ្គល គឺជាអ្នកការពារសុខភាពដ៏ចំណានម្នាក់ សម្រាប់ធ្វើឱ្យបានល្អប្រសើរឡើងនូវសុខ ភាពបុគ្គលផ្ទាល់ខ្លួនឯង រីឯគ្រូពេទ្យ គឺគ្រាន់តែជាអ្នកជួយសង្គ្រោះអាយុជីវិតបុគ្គលណាម្នាក់ នៅពេលដែល បុគ្គលនោះ មានជំងឺ ឬកំពុងតែឈឺហើយតែប៉ុណ្ណោះ ជួនកាលជួយបានរួចផុតពីសេចក្តីស្លាប់ ជួនកាលជួយមិន បាន ក៏មានការស្លាប់បាត់បង់ជីវិត។ វីរុសកូវីដ-១៩ នេះ នឹងបន្តរស់នៅជាមួយយើងជាយូរអង្វែងទៀត ដែលតម្រូវ ឱ្យបុគ្គលម្នាក់ៗ ត្រូវចេះ រស់នៅធម្មតាតាមបែបគន្លងថ្មី និងមិនត្រូវមានការធ្វេសប្រហែសនោះឡើយ។

ខ្ញុំសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នូវសុខភាពល្អ សំណាងល្អទាំងអស់គ្នា ដែលបាន មកពីការអនុវត្តវិធានការ ៣ការពារ ៣កុំ ចាក់វ៉ាក់សាំងដោយសុវត្ថិភាព និងមានវេនចាក់ត្រឹមត្រូវ នៅផ្ទះ (ប្រសិនបើមិនមានការងារចាំបាច់អ្វីទេនោះ មិនត្រូវចេញដើរក្រៅផ្ទះឡើយ និងបានចៀសផុតពីការគម្រាម កំហែងសុខភាពសាធារណៈនៃជំងឺកូវីដ-១៩ នេះ គ្រប់ៗគ្នា។

សូមអរគុណជាអនេកកប្បការ នូវរាល់ការយកចិត្តដាក់អនុវត្តវិធានការដូចបានជម្រាបជូនខាងលើនេះ។65BA4B9F-5DE3-4B03-899A-F872A5C2B021C9912241-311D-47B9-8E80-023CAB56D3C2