Alynana Media Cambodia
Icon Collap
clinic narit

ទីតាំងចំនួន៦កន្លែង អាជ្ញាធរខេត្តឧត្តរមានជ័យ សម្រេចបិទជាបណ្តោះអាសន្នក្រោយជាប់ពាក់ព័ន្ធនឹងបុរសម្នាក់វិជ្ជមានកូវីដ១៩

Sang Kim | May 16, 2021
ទីតាំងចំនួន៦កន្លែង អាជ្ញាធរខេត្តឧត្តរមានជ័យ សម្រេចបិទជាបណ្តោះអាសន្នក្រោយជាប់ពាក់ព័ន្ធនឹងបុរសម្នាក់វិជ្ជមានកូវីដ១៩
Clinic narith

(ឧត្តរមានជ័យ)៖ អាជ្ញាធរខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទជាបណ្តោះអាសន្ននូវទីតាំងចំនួន៦កន្លែង នៅក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ក្រោយមានជាប់ពាក់ព័ន្ធជាមួយនឹងបុរសជាអ្នកដើរលក់សំបកកង់រថយន្តមានវិជ្ជមានជំងឺកូវីដ១៩។

បើតាមលោកវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្តឧត្តរមានជ័យ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តឧត្តរមានជ័យ ឱ្យដឹងនៅព្រឹកថ្ងៃនេះថា៖ «អាជ្ញាធរនិសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយមន្ត្រីសុខាភិបាល ចុះបិទបណ្តោះអាសន្នទីតាំងប្រកបអាជីវកម្ម ៤កន្លែង និងផ្ទះប្រជាពលរដ្ឋ ២ខ្នង បន្ទាប់ពីរកឃើញមានការពាក់ព័ន្ធជាមួយអ្នកមានវិជ្ជាមានកូវីដ១៩»។

លោក ឃ្លោក ហួត បានបញ្ជាក់ថា ទីតាំងដែលបានបិទជាបណ្តោះអាសន្ននោះ រួមមាន៖

* យានដ្ឋានជួសជុលរថយន្ត និងលក់សំបកកង់រថយន្តយីហោ «សួសសុភា២» មានទីតាំងភូមិគោកគ សង្កាត់សំរោង ក្រុងសំរោង មានអ្នកពាក់ព័ន្ធ១៣នាក់ ពាក់ព័ន្ធផ្តាល់៦នាក់។
* ផ្ទះសំណាក់«សោភា» មានទីតាំងឃុំអន្លង់វែង ស្រុកអន្លង់វែង មានអ្នកពាក់ព័ន្ធ៤នាក់។
* ទីតាំងលក់សំបកកង់ប៉ះកង់រថយន្តយីហោ«ចក់ វុទ្ធា» ក្នុងអន្លង់វែង ស្រុកងន្លង់វែង។
* ទីតាំងលក់បាយ ឈ្មោះ «ឈុំ ពៅ» ភេទស្រី នៅឃុំអន្លង់វែង ស្រុកអន្លង់វែង។
* ផ្ទះប្រជាពលរដ្ឋឈ្មោះ នុល ឈុនលី(ប្តី)និងប្រពន្ធឈ្មោះ ចិន ចិត្ត្រា នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ មានអ្នកពាក់ព័ន្ធ៩នាក់
* ផ្ទះប្រជាពលរដ្ឋឈ្មោះ ឌី ឌុច មិនមានពាក់ព័ន្ធផ្ទាល់ទេ។

ប្រធានមន្ទីរសុខាភិបាល បានឱ្យដឹងថា ចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ ត្រូវបានក្រុមការងារយកសំណាកធ្វើតេស្តភ្លាម តែលទ្ធផលអវិជ្ជមាន ដោយឡែកអ្នកពាក់ព័ន្ធដោយប្រយ៉ោលត្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ក្រោមការឃ្លាំមើលពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ហើយនៅព្រឹកនេះមន្ត្រីសុខាភិបាលបានចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងពាក់ព័ន្ធមួយចំនួនផងដែរ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅ ពោលគឺត្រូវរស់នៅតាមបែបគន្លងថ្មី ដោយប្រកាន់ខ្ជាប់នូវការថែរក្សាអនាម័យ ពោលគឺត្រូវឧស្សាហ៍លាងដៃនឹងទឹកអាល់កុល ឬជែល និងត្រូវពាក់ម៉ាសជានិច្ចពេលស្ថិតក្នុងក្នុងទីប្រជុំជន ឬក៏ជួបប្រាស្រ័យទាក់ទងជាមួយមនុស្សប្លែកមុខ ឬបងប្អូនសាច់ញាតិដែលធ្វើដំណើរត្រឡប់មកពីតំបន់ប្រឈម។ពិសេសត្រូវបន្តអនុវត្តឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលនូវិធានការ «៣កុំនិង ៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍របស់យើងពីការឆ្លងជំងឺកូវីដ១៩៕