សូមប្រជាពលរដ្ឋដែលពាក់ព័ន្ធ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងទាំងនេះមានដូចខាងក្រោម
១. អ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកធ្វើការនៅគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្ថិតនៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ចាប់ពីថ្ងៃទី២០-២៥ ឧសភា ២០២១
២. អ្នកវិជ្ជមានកូវីដ១៩ជាច្រើននាក់ ជាបុគ្គលិកធ្វើការនៅហាង ណេត្រូ (Netro Solution) សាខាស្តុប DN ស្ថិតនៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក និងសាខាផ្សារដីហ៊ុយ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី២0-២៦ ឧសភា ២០២១
៣. អ្នកជំងឺកូវីដ១៩ បានទៅកាន់ហាង តាំង ស៊ូ មនោរម្យ លក់ទឹកដោះគោម្សៅ និងសម្ភារៈក្មេង ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល ចាប់ពីថ្ងៃទី២៦-៣០ ឧសភា ២០២១
៤. អ្នកវិជ្ជមានកូវីដ១៩ បានចូលទៅធនាគារ ABA សាខាសម្តេចមុន្នីរ៉េត ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន នៅថ្ងៃទី២២ ឧសភា ២០២១ ម៉ោង ១៤:០០-១៤:២០នាទី រសៀល៕
ប្រភពៈ ក្រសួងសុខាភិបាល