Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងវប្បធម៌នឹងរៀបចំពិធីអបអរសាទរខួបលើកទី៥៤ថ្ងៃបង្កើតអាស៊ាន»តាមរយៈប្រពន្ធអនឡាញនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ខាងមុខ

Sang Kim | Aug 05, 2021
ក្រសួងវប្បធម៌នឹងរៀបចំពិធីអបអរសាទរខួបលើកទី៥៤ថ្ងៃបង្កើតអាស៊ាន»តាមរយៈប្រពន្ធអនឡាញនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ខាងមុខ
Clinic narith

ក្រសួងវប្បធម៌នឹងរៀបចំពិធីអបអរសាទរខួបលើកទី៥៤ថ្ងៃបង្កើតអាស៊ាន»តាមរយៈប្រពន្ធអនឡាញនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ខាងមុខ

MC៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជានឹងរៀបចំពិធីអបអរសាទរខួបលើកទី៥៤ថ្ងៃបង្កើតសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា«អាស៊ាន»តាមរយៈប្រពន្ធអនឡាញនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។

  យោងតាមការឱ្យដឹងពីមន្ត្រីជំនាញ ដែលជាអ្នករៀបចំកម្មវិធីនេះ បានឱ្យដឹងថា លោកជំទាវ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រទេសកម្ពុជា និងជាប្រធានរដ្ឋមន្រ្តីវប្បធម៌អាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ នឹងថ្លែងសន្ទរកថាស្វាគមន៍ អបអរសាទរខួបលើកទី៥៤ថ្ងៃបង្កើតអាស៊ាននេះ។

ប្រភពដដែលបានបញ្ជាក់ថា ចំពោះព្រឹត្តិការណ៍ខាងលើ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែងតែប្រារព្ធធ្វើជាញឹកញាប់ទៅតាមពេលវេលា ដើម្បីអបអរសាទរខួបនៃថ្ងៃបង្កើតអាស៊ានប៉ុន្តែនៅពេលមានវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះមកយើងមានការអាក់ខានក្នុងការរៀបចំព្រឹត្តិការណ៍ដោយផ្ទាល់ តែទោះជាយ៉ាងណាក្ដី យើងនៅតែព្យាយាមរៀបចំតាមរយៈអនឡាញ។

ក្រោយមានការផ្ទុះនៃការរីករាលដាលនៃជំងឺកូវីដ-១៩យ៉ាងគំហក់នៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងតំបន់ ព្រឹត្តិការណ៍ជាច្រើនបានប្តូរសណ្ឋាននៃការរៀបចំ ពីការរៀបចំដោយផ្ទាល់ មកជាការរៀបចំតាមរយៈប្រព័ន្ធវីដេអូ ឬប្រភេទហាយប្រីដដែលមានអ្នកអាចចូលរួមដោយផ្ទាល់និងដោយប្រយោលតាមប្រព័ន្ធវីដេអូ ដែលវាជាបរិបទនៃការរៀបចំតាមបែបបទគន្លងប្រក្រតីភាពថ្មី។

ជាក់ស្តែងកាលពី ឆ្នាំ២០២០ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈធ្លាប់បានរៀបចំកិច្ចប្រជុំលើកទី៩ ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុបវប្បធម៌និងសិល្បៈ និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ ដែលកម្ពុជាម្ចាស់ផ្ទះ និងជាប្រធានAMCA សម្រាប់អាណត្តិឆ្នាំ២០២០-២០២២។ ក្នុងន័យនេះ ស្ថិតក្នុងអាណត្តិជាប្រធានAMCA ឆ្នាំ២០២១ ដើម្បីអបអរខួបលើកទី៥៤នៃការបង្កើតសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ានក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានគ្រោងនឹងរៀបចំព្រឹត្តិការណ៍ខួបអបអរសាទរនេះ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តាមរយៈការថតជាវីដេអូអបអរសាទរ រួចចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ក្នុងស្រុក និងតាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមមួយចំនួន។ 

សូមបញ្ជាក់ថា អាស៊ានបង្កើត គឺនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកកប្រទេសថៃ ដែលមានប្រទេសចំនួន៥ ជាស្ថាបនិក រួមមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ បានព្រមព្រៀងគ្នាចុះហត្ថលេខារួមគ្នាលើសេចក្តីប្រកាសរួមក្នុងការបង្កើតសមាគមន៍មួយនេះឡើង ហើយសព្វថ្ងៃនេះអាស៊ានបានក្លាយជាសមាគមន៍ដែលកំពុងទទួលបានភាពលេចធ្លោ និងជោគជ័យ។ ប្រទេសកម្ពុជា បានក្លាយជាប្រទេសសមាជិកអាស៊ានទី១០ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បន្ទាប់ពីប្រទេសព្រុយណេដារ៉ូសេឡឹម វៀតណាម  ឡាវ និងមីយ៉ាន់ម៉ា៕photo_2021-08-05_10-32-09 (2)

photo_2021-08-05_10-32-09 (3)photo_2021-08-05_10-32-10photo_2021-08-05_10-32-09 (4)