ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,២១៦,៤១៣នាក់។ ក្នុងនោះរួមមាន
១. ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,១២៦,២១៨នាក់ ២. ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨០៨,២០៣នាក់ ៣. ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៩០,៨៣៦នាក់ ៤. អាយុ៥ឆ្នាំ ២៩១,១៥៦នាក់នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ៕