Alynana Media Cambodia
Icon Collap
clinic narit

សម្តេចតេជោ ហ៊ុន សែន៖«ក្រោយឆ្នាំ ២០២៣ ខ្ញុំនឹងក្លាយជាឪនាយករដ្ឋមន្រ្តី បន្ទាប់មកទៀត ខ្ញុំក្លាយជាជីតា របស់នាយករដ្ឋមន្រ្តី

Admin Alynana | Dec 29, 2021
សម្តេចតេជោ ហ៊ុន សែន៖«ក្រោយឆ្នាំ ២០២៣ ខ្ញុំនឹងក្លាយជាឪនាយករដ្ឋមន្រ្តី បន្ទាប់មកទៀត ខ្ញុំក្លាយជាជីតា របស់នាយករដ្ឋមន្រ្តី
Clinic narith

(ភ្នំពេញ)៖ នាព្រឹកមិញនេះ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ ពីទីតាំងក្រសួងការពារជាតិមកថា នៅក្រោយឆ្នាំ ២០២៣ សម្តេចនឹងក្លាយជាឪនាយករដ្ឋមន្រ្តី បន្ទាប់មកទៀត ក៏នឹងក្លាយជាជីតា​ របស់នាយករដ្ឋមន្រ្តី។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា«ក្រោយឆ្នាំ២០២៣ ខ្ញុំក្លាយជាឪនាយករដ្ឋមន្រ្តី បន្ទាប់មកទៀត ខ្ញុំក្លាយជាជីតា របស់នាយករដ្ឋមន្រ្តី ហើយខ្ញុំប្រាប់ចៅខ្ញុំថា ២០ឆ្នាំទៀត ចៅឯងត្រូវតែប្រជែងធ្វើជានាយករដ្ឋមន្រ្តី តែត្រូវបញ្ចប់ឱ្យបានថ្នាក់បណ្ឌិត ពីក្រៅប្រទេសសិន ផ្តាំទៅអ្នកឯងឱ្យកូនរៀនទៅ កុំប្រឹងជេរពេក ខ្ញុំត្រូវនិយាយ ជនបរទេសទាំងឡាយណាក៏ដោយ ដែលចង់ធ្វើបដិវត្តពណ៌កុំសង្ឃឹម ទោះខ្ញុំចុះចេញ ពីតំណែងក៏ដោយ តែខ្ញុំនៅតែជាប្រធានបក្សប្រជាជនកម្ពុជា»៕