Alynana Media Cambodia
Icon Collap
clinic narit

បញ្ហាទឹកជំនន់ នៅស្ទឹងព្រែកត្នោតត្រូវបានវិនិយោគិនជប៉ុន ស្នើសុំចូលខ្លួនជួយដោះស្រាយ

Admin Alynana | Feb 01, 2022
បញ្ហាទឹកជំនន់ នៅស្ទឹងព្រែកត្នោតត្រូវបានវិនិយោគិនជប៉ុន ស្នើសុំចូលខ្លួនជួយដោះស្រាយ
Clinic narith

លោក Takahashi Fumaiki បានអះអាងថា ក្រុមការងាររបស់លោក បានធ្វើការសិក្សាមួយចំនួនរួចហើយនៅស្ទឹងព្រែកត្នោតនេះ មុនស្នើសុំសម្ដេចតេជោ ពិនិត្យលទ្ធភាពការដោះស្រាយបញ្ហាទឹកជំនន់នៅស្ទឹងព្រែកត្នោត។ ក្រៅពីបញ្ហានេះ លោកប្រធានសមាគមជប៉ុន-កម្ពុជា ក៏បានស្នើសុំការអនុញ្ញាតពីសម្ដេចតេជោ ដើម្បីនាំប្រតិភូក្រុមអ្នកវិនិយោ​គទុន​ធុនកណ្ដាលរបស់ជប៉ុនមកកាន់កម្ពុជានៅខែមេសា ខាងមុខ។ ជាមួយគ្នានេះ លោកក៏បានស្នើសុំប្រគល់ទីតាំងដីមួយកន្លែងជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍កម្ពុជា-ជប៉ុន ដោយដាក់ឈ្មោះថា សួន​(PKO)សម្រាប់ប្រជាជនប្រើប្រាស់ផង និងសម្រាប់ជាតំណាងនៃទំនាក់ទំនងមិត្ត​ភាពកម្ពុជា-ជប៉ុនផង។photo_2022-02-01_09-08-07

ជាការឆ្លើយតបវិញ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះប្រតិភូអ្នកវិនិយោគទុនធុនកណ្ដាលជប៉ុនដែលលោក Takahashi Fumaiki មានបំណងនាំមកប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏បានស្វាគមន៍ និងសម្តែងនូវការគាំទ្រចំពោះការផ្ដួចផ្ដើមរៀបចំនូវសួនសាធារណៈដែលជាសួនអនុស្សាវរីយ៍កម្ពុជា-ជប៉ុន ហើយបានដាក់ឈ្មោះថា(PKO)។ សម្តេចតេជោ បានណែនាំលោក សុខចិន្តា សោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ធ្វើការងារនេះជាមួយសាលារាជធានីភ្នំពេញ។

photo_2022-02-01_09-08-08

 

ដោយឡែក ពាក់ព័ន្ធនឹងការការពារទឹកជំនន់ស្ទឹងព្រែកត្នោតវិញ សម្ដេច ក៏បានណែនាំឲ្យលោក សុខចិន្តា សោភា សហការសម្របសម្រួលជាមួយលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីអនុញ្ញាតឱ្យប្រតិភូលោកTakahashi Fumaiki បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងករណីនេះ ៕