ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ខេ អ អ៊ិចប្រេស (KR Express) និង ក្រុមហ៊ុន Arch4 បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងគោលបំណងជួយផ្សព្វផ្សាយសេវាកម្មរវាងគ្នា ទៅវិញទៅមក ដោយក្នុងនោះ សេវាកម្មដឹកជញ្ជូន ខេ អ អ៊ិចប្រេស (KR Express) បានចុះអនុស្សារណៈជាមួយ ក្រុមហ៊ុន Arch4 និងក្រុមហ៊ុន ក៏បានចុះអនុស្សារណៈជាមួយក្រុមហ៊ុនស្ថាបនិក។
លោក គីង រតនា អ្នកគ្រប់គ្រងសេវាកម្មដឹកជញ្ជូន ខេ អ អ៊ិចប្រេស (KR Express) បានឱ្យដឹងថា ថ្វីត្បិតតែ បច្ចុប្បន្ន អាជីវកម្មលើផ្នែកសេវាកម្មដឹកជញ្ជូនមានភាពប្រកួតប្រជែងច្រើនក៏ពិតមែន ប៉ុន្តែ ការដំណើរការមុនឬក្រោយមិនសំខាន់នោះទេ គឺអាស្រ័យទៅលើយុទ្ធសាស្រ្ត និងគុណភាពរបស់សេវាកម្ម ដែលធ្វើឱ្យអតិថិជនគាំទ្របាន។
លោកបានបន្ថែមថា ដើម្បីសម្រេចគោលដៅ ក្នុងការធ្វើឱ្យសេវាកម្មដឹកជញ្ជូនរបស់ ខេ អ អ៊ិចប្រេស (KR Express) ក្លាយជាសេវាកម្មដឹកជញ្ជូនឈានមុខគេនៅកម្ពុជា ត្រូវតែមានការសហការជាមួយដៃគូឱ្យបានច្រើន និងត្រូវកសាងទំនុកចិត្តដល់ដៃគូ និងអតិថិជនផងដែរ។
អ្នកគ្រប់គ្រងសេវាកម្មដឹកជញ្ជូន ខេ អ អ៊ិចប្រេស (KR Express) បានបញ្ជាក់ថា ការចុះអនុស្សារណៈយោគយល់ជាគ្នា ជាមួយនឹងក្រុមហ៊ុន Arch4 ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មខាងផ្នែកស្ថាបត្យកម្មសំណង់នាពេលនេះ គឺជាការពង្រីកទំនាក់ទំនងបន្ថែមទៀត ជាមួយដៃគូអាជីវកម្មគ្រប់ប្រភេទ បន្ទាប់ពីសេវាកម្មនេះ បានចុះអនុស្សារណៈជាមួយក្រុមហ៊ុនមួយចំនួនរួចមកហើយ។
មិនបញ្ឈប់ត្រឹមនេះទេ សេវាកម្មដឹកជញ្ជូន ខេ អ អ៊ិចប្រេស (KR Express) នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុនផ្សេងៗបន្ត ដែលជាដៃគូអាជីវកម្មល្អៗ ក្នុងចែករំលែកព័ត៌មានបទពិសោធន៍ និងសេវាកម្មរវាងគ្នាឱ្យបានជាអតិបរមា។
សូមជម្រាប សេវាកម្មដឹកជញ្ជូន ខេ អ អ៊ិចប្រេស (KR Express) ត្រូវបានបង្កើតឡើងកាលពីអំឡុងឆ្នាំ២០២១ ក្នុងគោលបំណងផ្តល់សេវាដឹកជញ្ជូនទំនិញ ប្រកបដោយភាពរហ័ស មានគុណភាព និងសុវត្ថិភាព ចំពោះទំនិញរបស់អតិថិជន៕