Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៥១២នាក់ (ករណីនាំចូល ១៦នាក់ និងសហគមន៍៤៩៦នាក់)

Admin Alynana | Feb 14, 2022
ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៥១២នាក់ (ករណីនាំចូល ១៦នាក់ និងសហគមន៍៤៩៦នាក់)
Clinic narith

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល៤១ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៥១២នាក់ ក្នុងនោះករណីនាំចូលចំនួន១៦នាក់ និងឆ្លងក្នុងសហគមន៍៤៩៦នាក់, អ្នកជំងឺចំនួន១៥៦នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៣,៩៥៥នាក់, អ្នកជាសះស្បើយសរុបចំនួន១១៨,៩៦០នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕