Alynana Media Cambodia
Icon Collap
clinic narit

អ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកកើនឡើងដល់ជាង៤៣០លាននាក់

Admin Alynana | Feb 24, 2022
អ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកកើនឡើងដល់ជាង៤៣០លាននាក់
Clinic narith

បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួន អ្នកឆ្លងជំងឺ ជំងឺកូវីដ១៩ (COVID-19 )នៅទូទាំងពិភពលោក បាន កើនឡើងដល់ ៤៣០ ១១២ ២៨១នាក់ហើយ។ ក្នុងនោះ អ្នក ស្លាប់ មានចំនួន ៥ ៩៣៦ ៤២៤នាក់ និងជាសះស្បើយឡើងវិញ ៣៥៨ ៥១៧ ៣៥០នាក់។

b5ca5c48-a5f5-4a62-9726-c261285c1a0b_tcm990-383013

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បាន បង្ហាញ ថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាព ស្រួចស្រាល់ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ ដោយសារ ជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មាន អ្នកឆ្លងជំងឺ COVID-19 ចំនួន ៨០ ៣៧២ ៤០៤នាក់ ស្លាប់ចំនួន ៩៦៦ ៥៣០នាក់ និងជាសះស្បើយចំនួន ៥២ ៤៥៣ ៥៦២នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិ នៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤២ ៨៨០ ៥០៧នាក់ ស្លាប់ចំនួន ៥១២ ៩៥៤នាក់ និងជាសះស្បើយ ៤២ ២០៩ ៥១៩នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៨ ៤៨៥ ៥០២នាក់ ស្លាប់៦៤៦ ៤៩០នាក់ និងជាសះស្បើយ ២៥ ៧៧២ ៨០៧នាក់ ៕
ប្រភព៖ worldometers