(អន្តរជាតិ)៖ ប្រទេសរុស្ស៊ីបានបិទដែនអាកាសរបស់ខ្លួនចំពោះប្រទេស និងដែនដីចំនួន ៣៦ មិនឱ្យចេញចូលបានឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RT បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។
ចំណាត់ការនេះបានកើតឡើងបន្ទាប់ពីសហភាពអឺរ៉ុបបានហាមប្រាមក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីមិនឱ្យឆ្លងកាត់ចូលទៅក្នុងដែនអាកាសរបស់ពួកគេ។
បណ្តាប្រទេសនៅអឺរ៉ុបបានចាប់ផ្តើមហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ដែលគ្រប់គ្រងដោយរុស្ស៊ី និងយន្តហោះដែលចុះបញ្ជីដោយរុស្ស៊ីភ្លាមៗ បន្ទាប់ពីទីក្រុងម៉ូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បតិ៍៕